ខេត្តកំពង់ចាម: នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រកាសបរិច្ចាគប្រាក់បៀវត្សនគរបាលជាតិ ចំនួន ៥០ភាគរយ ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ថាផងដែរថា នេះគឺជាលើកទី៤ហើយ ដែលលោកឧត្តមសេនីយ៍ស្នងការ បានបរិច្ចាគប្រាក់ ដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយតាមរយៈក្រសួងសុខាភិបាលចំនួន០៣លេីក និងតាមរយៈ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចំនួន០១លេីក ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារ មេរោគកូវីដ-១៩ ផងដែរ ៕
...
ដោយ, វណ្ណៈ