លោកស្រី យក់ សម្បត្តិ : សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយ១០០លានរៀល ដល់ខេត្តបន្ទាយមានជ័យ ទឹកសុទ្ធ ១ពាន់កេសដល់ខេត្តប៉ៃលិន និងឃីតចំនួន១ពាន់កញ្ចប់ ដល់ខេត្តឧត្តរមានជ័យ

ចែករំលែក៖

ភ្នំពេញ, បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់សារព័ត៌មាន អោយដឹងថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានបន្តផ្តល់ជំនួយ ១០០លានរៀល ថែមទៀតដល់ខេត្តបន្ទាយមានជ័យ, ទឹកសុទ្ធ១០០០កេសដល់ខេត្តប៉ៃលិន និងឃីតចំនួន១ពាន់កញ្ចប់ ដល់ខេត្តឧត្តរមានជ័យ ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។

លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា, ការផ្តល់ជំនួយបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានសង្កេតឃើញថា មានពលករជាច្រើន ដែលចាកចេញពីប្រទេសថៃ បានបន្តចូលមកប្រទេសកម្ពុជា តាមច្រកខេត្តទាំង៣នេះ។

សូមរំលឹកផងដែរថា, ចាប់តាំងពីប្រទេសថៃ មានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា ក្នុងខេត្តសមុទ្រសាខន ដែលជាប់ព្រំដែនជាមួយគ្នា កម្ពុជាបានរកឃើញមានពលករជាបន្តបន្ទាប់មានផ្ទុកជំងឺកូវីដ១៩ ក្រោយពេលត្រឡប់មកពីប្រទេសថៃ។ ឆ្លើយតបនឹងស្ថានភាពនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជំនួយថវិកាជាបន្តបន្ទាប់ដល់ខេត្តជាប់ព្រំដែនថៃទាំង ៧ ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករដែលត្រឡប់មកពីប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល, រហូតមកដល់ពេលនេះ មានពលករខ្មែរចំនួនជិត២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា, នៅថ្ងៃទី ២៨ ខែមករា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​១នាក់​ (ខេត្តបន្ទាយមានជ័យ​) និង​មានជាសះស្បេីយ​ ៤នាក់​ (ខេត្តបន្ទាយមានជ័យទាំងអស់) ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន​ ៤៦១នាក់​​​​​​​​​​​ ចំនួនសំរាកពេទ្យនៅសល់​ ៣៣នាក់​​​​ ​និងចំនួនជាសះស្បេីយសរុបកេីន ៤២៨នាក់​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 396351 ស្មេីនឹង​ 23592 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print