នាយករដ្ឋមន្ត្រីវៀតណាម៖ ពលរដ្ឋរស់នៅខេត្តហាយយឿង និងក្វាង និញ​មិនត្រូវចេញ​ទៅខេត្តផ្សេងឡើយ

ចែករំលែក៖

នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង សឹង ភុក នៅល្ងាចថ្ងៃទី​២៨ខែមករា បានប្រកាសថា ពលរដ្ឋដែលរស់នៅក្នុង​ខេត្ត ហាយយឿង និងក្វាងនិញ មិនត្រូវចាកចេញពីតំបន់ដែលខ្លួនរស់នៅនាពេលនេះឡើយ ដើម្បីទុកឲ្យក្រុមជំនាញបន្តរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺ​។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល បានចេញសារ លិខិត 89/CD-BYT ​ស្នើជាបន្ទាន់ឲ្យចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩​នៅក្នុងខេត្តហាយយឿង និង ក្វាងនិញ​។ ដោយអនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី ​មន្ត្រីក្នុងតំបន់ត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឲ្យបានតឹងតែងបំផុត។ កម្លាំងទាំងអស់ នៅក្នុងខេត្តទាំងពីរខាងលើ ក្នុងនោះមានទាហាន ប៉ូលិស​ ក្រុមសុខាភិបាល ត្រូវតែតាមដាន ក្នុងការទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
ជាមួយគ្នានេះដែរ ខេត្តហាយយឿង​និងក្វាងនិញ​បានបិទចរាចរណ៍ ចេញចូលក្នុងខេត្តទាំងពីរនេះដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។ ចរាចរណ៍ផ្លូវទឹកផ្លូវគោក​ត្រូវបានផ្អាក ។
នៅក្នុងខេត្តហាយយឿង ក៏បានបង្កើនមន្ទីរពេទ្យបណ្តោះអាសន្នភ្លាមៗដែរ ដែលមានគ្រែពេទ្យជាង​២០០ ដើម្បីបំពេញតម្រូវការព្យាបាលអ្នកជំងឺឲ្យបានទាន់ពេលវេលា​។ ចំណែកកម្លាំងសន្តិសុខវិញ បានបង្កើតកុងត្រូលត្រួតពិនិត្យច្រកចេញចូលក្នុងខេត្ត ហាយយឿងចំនួន​៨កន្លែង​ដែលចាប់ផ្តើមរិឹតបន្តឹងនៅវេលាម៉ោង១៨​ ថ្ងៃទី ២៨ខែមករាឆ្នាំ​២០២១។
ការរិឹតត្បិតកើតឡើងក្រោយពេលរកឃើញអ្នកឆ្លងដល់ទៅ៨២នាក់​ ដែលជាករណីឆ្លងថ្មី នៅក្នុងសហគមន៍ ក្រោយរយៈពេល​៥៥ថ្ងៃកន្លងមកមិនមានអ្នកឆ្លងនោះឡើយ៕ ដោយសាធី

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print