ខេត្តព្រៃវែង, លោក វង សូត បានជម្រុញ ដល់គ្រួសារក្រីក្រ ត្រូវខិតខំប្រឹងប្រែងយកសាច់ប្រាក់ ដែលទទួលបានពីរាជរដ្ឋាភិបាលក្នុងកំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ១៩ នេះ យកទៅប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កេីតការងារដាំដុះ ចិញ្ចឹមសត្វ ដេីម្បីបង្កេីនជីវភាពឲ្យល្អប្រសេីរ។
លោក វងសូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារក្រីក្រដែលទទួលបានសាច់ប្រាក់ឧបត្តម្ភពីរាជរដ្ឋាភិបាលក្នុងកំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងបរិវេណវត្តទួលសង្កែ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
លោករដ្ឋមន្ត្រី បានជម្រុញដល់យបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងជីវភាពខ្វះខាត សរុបទូទាំងប្រទេសប្រមាណជាង៧០ម៉ឺនគ្រួសារ ត្រូវរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សាច់ប្រាក់ជួយសម្រួលជីវភាពគ្រួសារក្រីក្រក្នុងវិបត្តិកូវីដ១៩នេះ ដោយលេីកទឹកចិត្តបន្ថែមឲ្យគ្រួសារក្រីក្រទាំងអស់ខិតខំស្វែងការងារនិងបង្កេីតមុខរបរធ្វេីក្នុងការសម្រួលនូវជីវភាពឲ្យកាន់តែល្អប្រសេីរវិញ ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានបញ្ជាក់ទៀតថា គ្រួសារដែលក្រីក្រកំឡុងពេលកូវីដ១៩នេះ គឺប្រសិនបេីបញ្ហាវិបត្តិកូវីដត្រូវរលាយសាបសូន្យទៅវិញនោះ ការជួយឧបត្តម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលក៍ត្រូវបិទបញ្ចប់ដែល ខណៈបច្ចុប្បន្ន បានផ្តល់បីខែទៀតក្នុងឆ្នាំ២០២១នេះ រួមមាន៖ ខែមករា កុម្ភៈ និងមីនា ប៉ុន្តែចំពោះស្ត្រីក្រីក្រ និងកុមារនៅតែទទួលការគាំពាសង្គម ឧបត្តម្ភសាច់ប្រាក់ជារៀងរហូត។
ក្រោយពិធីសំណេះសំណាល លោក វង សូត ននិងលោកស្រី បានអញ្ជេីញចុះពិនិត្យការកសាងអគាវិទ្យាល័យជាច រួចមកក៍បន្តដំណេីរពិនិត្យការសាងសង់មណ្ឌលសុខភាពឃុំជាច ហេីយចុងក្រោយចុះពិនិត្យការសាងសង់កុដ្ឋព្រះសង្ឃនៅវត្តជាច ៕
ដោយ, សិលា