រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់តំណាង ចុះជួយបំពេញថ្លៃសិក្សាដល់ កូនៗទាំង៣ សពឯកឧត្តម ជាង សុខា ទីប្រឹក្សាក្រសួងព័ត៌មាន នៅសាលា Westline រហូតដល់បញ្ចប់ថ្នាក់ ទី១២

ចែករំលែក៖

ភ្នំពេញ, ឆ្លើយតបតាមការសន្យាជួយពី លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្សុី សម្រាប់ការចំណាយថ្លៃសិក្សាដល់ កូនៗទាំង៣ សពលោក ជាង សុខា ទីប្រឹក្សាក្រសួងព័ត៌មាន នៅសាលា Westline រហូតដល់បញ្ចប់ថ្នាក់ ទី១២ ។

សូមបញ្ជាក់ថា,នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោក ឡុង សេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានអញ្ជើញទៅជួបភរិយា និងក្រុមគ្រួសារ នៅគេហដ្ឋាន ដើម្បីយកប្រវត្តិរូប និងឯកសារនានា សម្រាប់រៀបចំបានឆាប់ចូលរៀន បន្តទៅមុខទៀត!

ជាមួយនេះ និងទឹកចិត្តអាណិតស្រឡាញ់ ដូច លោក ខៀវ កាញារីទ្ធ និងលោកស្រី ជួយដល់គ្រួសារមួយនេះដែរ ឧកញ៉ា Pech Bolene នាយកសាលា Westline ក៏បានសម្រួលបញ្ចុះថ្លៃ សិក្សាដល់កូនកំព្រាឳពុក ទាំង ៣ នេះ ចំនួន ៥០% រហូតចប់ថ្នាក់សិក្សាផងដែរ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print