កំពង់ឆ្នាំង ÷ បុរសម្នាក់បានសម្រេចចិត្តចង.ក សម្លាប់ខ្លួនឯងនៅក្រោមដើមឈើ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតខ្លួនឯងនេះ មានឈ្មោះ សេង ប៉ន ស្ថិតនៅភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលចង.ក សម្លាប់ខ្លួន នេះ អាចធ្វើអត្តឃាតក្នុងអំឡុងចន្លោះម៉ោង១០យប់ រហូតដល់ព្រឹកទើបក្រុមគ្រួសារដឹង ។
ក្រុមគ្រួសារបានឲ្យដឹងថា បុរសនេះមានជំងឺសសៃប្រសាទ ប្រចាំកាយយូមកហើយ ។ នៅថ្ងៃកើតហេតុនេះបានបាត់ពីផ្ទះតាំងពីព្រលប់មកម្លេះមិនឃើញត្រឡប់មកវិញដូចរាល់ដង លុះព្រឹកឡើងទើបបានដឹងថា បានចង.ក ស្លាប់បាត់ទៅហើយ ។ក្រោពីដឹងហេតុការណ៍បានរាយការណ៍ទៅសមត្ថកិច្ច ចុះធ្វើកោសល្យវិច្ច័យ និងបានសន្និដ្ឋានថា បុរសរូបនេញពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពិតប្រាកដមែន ។ចន្ថា