អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រគល់ជំនួយជាឃីតចំនួន១០០០ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ចែករំលែក៖

ខេត្តកណ្តាល ៖ តំណាងប្រចាំប្រទេសអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រគល់ជំនួយជាឃីតចំនួន១០០០ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងបានកោតសរសើរលើសមិទ្ធផលការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

 ក្នុងពិធីប្រគល់ជំនួយមនុស្សធម៌ ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួបសម្តែងការគួរសម ពិភាក្សារការងារជាមួយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ លោក ដានីញែល អាលេមូ (Mr.Alemu Daniel) តំណាងស្តីទីមូលនិធិសហប្រជាជាតិ ដើម្បីប្រជាជនប្រចាំប្រទេសកម្ពុជា បានថ្លែងថា ដោយឈរលើមូលដ្ឋានសិទ្ធមនុស្ស និងគោលការណ៍សមភាពយេនឌ័រ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជនកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលនានាជាច្រើនឆ្នាំមកហើយ ដើម្បីកំណត់ ទទួលស្គាល់ និងឆ្លើយតបទៅនឹងបញ្ហាប្រជាជន និងសមភាពយេនឌ័រ។ ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ ជាពិសេសស្រ្តីមានផ្ទៃពោះ និងស្ត្រីដែលមានហានិភ័យខ្ពស់ដោយអំពើហិង្សាទាក់ទងនិងយេនឌ័រ។

 

ក្នុងឱកាសនោះដែរ លោក ដានីញែល អាលេមូ (Mr.Alemu Daniel) បាន បញ្ជាក់ពីការកត់ សំគាល់ និងវាយតម្លៃខ្ពស់ លើសមិទ្ធផលនិងការបំពេញការងារយ៉ាងសកម្មរបស់ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាពេលកន្លងមកទាំងក្នុងវិស័យការងារកាត់បន្ថយគ្រោះមហន្តរាយជាមុន និងជាពិសេសគឺការឆ្លើយតបយ៉ាងសកម្មនិងបានទាន់ពេល វេលា ចំពោះតម្រូវការរបស់ ជនរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់ដោយសារទឹកភ្លៀង នា ពេលថ្មីៗនេះ ក៏ដូចជា កិច្ចសហការល្អជាមួយ បណ្តាដៃគូអភិវឌ្ឍ និងភ្នាក់ងារអង្គការសហ ប្រជាជាតិនានា ។

 

លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មនិងការចួលរួមសហការរបស់អង្គការដៃគូ របស់មូលនិធិសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះមូលនិធិសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា និងរដ្ឋាភិបាល ដែលជានិច្ចកាលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យគ្រោះមហន្តរាយគ្រោះមហន្តរាយផ្សេងៗនៅ កម្ពុជា។ ឯកឧត្តមក៏បានបញ្ជាក់ជូនពីកិច្ចការចាំបាច់ និងប្រកបដោយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ រួមទាំងការបន្តជួយដោះស្រាយតម្រូវការជា ប្រចាំរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងដំណាក់កាលចកតាឡស័ក ជាពិសេសគឺ បងប្អូនពលករដែលទើបត្រលប់ពីប្រទេសជិតខាត។  

 

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាប លោក ដានីញែល អាលេមូ (Mr.Alemu Daniel) ពីផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៣ និងស្នើឱ្យស្វែងរកលទ្ធភាពក្នុងការសហការជួយគាំទ្រដល់ការអនុវត្តផែនការសកម្មភាពនេះ។

 

សូមបញ្ជាក់ផងដែរថា សម្ភារៈប្រើប្រាស់ដែលមូលនិធិសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ប្រគល់ជូននាពេលនេះរួមមាន៖ ១,០០០ ឃីត មានតម្លៃប្រមាណ១៥,៧៩០ដុល្លា។ សំភារៈទាំងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានចាត់ចែងឱ្យថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកទៅចែកជូនដល់ពលករ ដែលត្រលប់មកពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីសក្ក័ផងដែរ៕

ប្រភព, ទទក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print