ខេត្តសៀមរាប៖ ក្រុមសិស្សសាលាវិទ្យាល័យ១០មករា និងវិទ្យាល័យអង្គរចំនួន៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្របួចបានបន្តបន្ទាប់ តាមបណ្តឹងរបស់ជនរងគ្រោះ បន្ទាប់ពីពីពួកគេបានយកដាវសាំម៉ូរ៉ៃនិងពូថៅដេញកាប់ប្រហារទៅ លើយុវសិស្សម្នាក់ឲ្យរងរបួសធ្ងន់ ។
លោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៌ បញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ហេតុការណ៍នេះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខវត្តព្រះឥនកោសាក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកបានបន្តថា ជនសង្ស័យឈ្មោះ ពាវ ភេទប្រុស នឹងបក្សពួកបានយកដាវសាំម៉ូរ៉ៃទៅកាប់លើជនរងគ្រោះឈ្មោះប្រាក់ គឹមហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យ១០មករានៅភូមិមណ្ឌល៣សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់ត្រូវកដៃខាងឆ្វេងផ្នែកខាង លើនឹងស្មាខាងឆ្វេង។
លោកបានបន្តឲ្យដឹងទៀតថា ក្រោយពីទទួលបណ្តឹងនៅម៉ោង២និង៤០នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ការិយាល័យជំនាញបាន ស្រាវជ្រាវហើយបានឃាត់ ខ្លួនជនសង្ស័យចំនួន៣នាក់នឹងវត្ថុតាងរួមមានកាំបិតសាំម៉ូរ៉ៃចំនួន១ កាំបិតតាំងតោចំនួន១ កាំបិតខ្វែវចំនួន១ ពូថៅចំនួន២ ដោយបានឃាត់ខ្លួនទី១-ឈ្មោះ រៀម ប៊ុនហាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរវិទ្យាល័យអង្គរ នៅភូមិវិហាចិនសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបខេត្តសៀមរាប។ ទី២-ឈ្មោះ រៀន រ៉ាយុត្តិ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរសិស្ស១០មករានៅភូមិវត្តបូព៍សង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប។ ទី៣-ឈ្មោះ អ៊ីវ វឌ្ឍនា ចក្រីភេទប្រុស អាយុ១៧ ឆ្នាំមុខរបរ សិស្សវិទ្យាល័យ១០មករា នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប។
លោកនាយការិយាល័យបន្ថែមទៀតថានៅម៉ោង៨ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតទី៤-ឈ្មោះ ហ៊រ សុខសាន្ត ភេទប្រុស អាយុ១៨ឆ្នាំសិស្ស វិទ្យាល័យអង្គរ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនឹងវត្ថុតាងទៅសាលា ដំបូងខេត្តដើម្បីចាត់តាមច្បាប់់៕
ដោយ៖ជានិរន្ដរ៍