Augsburgបាត់កីឡាករសំខាន់៧នាក់ពេលទៅផ្ទះហង្សក្រហមថ្ងៃនេះ

ចែករំលែក៖

ក្លិប Augsburgរបស់ប្រទេសអាល្លឺម៉ង់កំពុងតែជួបបញ្ហាកីឡាកររបួសច្រើនពេលធ្វើដំណើរទៅផ្ទះរបស់ក្រុមហង្សក្រហមLiverpoolនៅប្រទេសអង់គ្លេសក្នុងកម្មវិធី Europa Leagueជើងទី២វគ្គ៣២ក្រុមចុងក្រោយថ្ងៃនេះ។
ខ្សែបំរើ Markus Feulnerគឺជាកីឡាករទី៧ដែលរងរបួសរបស់ក្រុមAugsburg ដោយរូបគេបានបាក់ឆ្អឹងផ្គាមពេលប្រកួតឈ្នះHanoverនៅក្របខណ្ឌអាល្លឺម៉ង់Bundesligaកាលពីថ្ងៃអាទិត្យកន្លងទៅ។
កីឡាករMarkus Feulnerបាននិយាយថា “វាគឺជាពត័មានអាក្រក់ដែលខ្ញុំមិនអាចចូលលេងបានពេលប៉ះជាមួយនឹងក្រុមLiverpool”។ កីឡាករវ័យ៣៤ឆ្នាំនេះត្រូវវះកាត់នៅថ្ងៃពុធ។
ចំណែកកីឡាករ៦រូបផ្សេងទៀតដែលមិនអាចចូលលេងបាននោះមានអ្នកនាំលេងDaniel Baier ខ្សែប្រយុទ្ធRaul Bobadilla ខ្សែការពារកណ្តាលទាំងពីរ Hong Jeong-Ho និង Jan-Ingwer Callsen-Bracker ខ្សែបំរើ សញ្ជាតិអាល្លឺម៉ង់Piotr Trochowski និងខ្សែបំរើសញ្ជាតិឆេក Jan Moravek។
កាលពីជើងទី១ក្រុមទាំងពីរប្រកួតស្មើ០-០នៅក្នុងប្រទេសអាល្លឺម៉ង់។
342

download

...

images (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print