លោក Petev ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិបូស្នៀត្រៀមប្រកួត World Cup

ចែករំលែក៖

សហព័ន្ធបាល់ទាត់បូស្នៀ (FFBiHនៅចុងសប្តាហ៍នេះបានប្រកាសតែងតាំងលោក Ivaylo Petev សញ្ជាតិប៊ុលហ្គារីជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

អតីតខ្សែបម្រើលោក Petev បានបង្វឹកក្រុមជម្រើសជាតិប៊ុលហ្គារីកាលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ និងបានគ្រប់គ្រងក្លិបជាច្រើនរួមមានDinamo Zagreb, Omonia Nicosia និង AEL Limassol នៅប្រទេសក្រិក និងក្លិបអារ៉ាប៊ីសាអូឌីតឈ្មោះ Al-Qadsiah ផងដែរ។

លោក Milorad Sofrenic អនុប្រធានសហព័ន្ធ FFBiH បានមានប្រសាសន៍ថា ខ្ញុំស្វាគមន៍គ្រូបង្វឹកថ្មីហើយសូមជូនពរឱ្យគាត់ទទួលបានជោគជ័យក្នុងការដឹកនាំក្រុមជម្រើសជាតិរបស់យើងទៅប្រកួត ព្រឹត្តិការណ៍ World Cup” 

លោក Sofrenic បានបន្ថែមទៀតថា “លោក Petev នឹងសំរេចចិត្តជ្រើសរើសជំនួយការគ្រូបង្វឹករបស់គាត់ ប៉ុន្តែនឹងត្រូវបានកំណត់ចំពោះការជ្រើសរើសតែជនជាតិបូស្នៀប៉ុណ្ណោះ

លោក Petev បាននិយាយថា លោកនឹងជជែកជាមួយបេក្ខជនក្នុងរយៈពេល៣សប្តាហ៍ខាងមុខនេះប៉ុន្តែលោកក៏នឹងធ្វើជាអ្នកស៊ើបអង្កេតសម្រាប់ទេពកោសល្យបាល់ទាត់នៅក្នុងក្របខ័ណ្ឌ Premier League របស់បូស្នៀផងដែរ។

លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការពិតដែលថា ប្រទេសបូស្នៀបានបរាជ័យក្នុងការឈ្នះការប្រកួតតែមួយនៅឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក Dusan Bajevic ដែលជាអ្នកកាន់តំណែងមុន។លោក Petev អះអាងថា បូស្នៀមានកីឡាករដែលមានគុណភាពខ្ពស់ច្រើនហើយយើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីលេងទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

សូមបញ្ជាក់ថា ការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិបូស្នៀគឺនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ទល់នឹងក្រុមហ្វាំងឡង់ក្នុងវគ្គជម្រុះពូលសម្រាប់វគ្គជម្រុះ FIFA World Cup ឆ្នាំក្រោយនៅប្រទេសកាតារ។ នៅក្នុងពូលនេះមានក្រុមបារាំងអ៊ុយក្រែន និងកាហ្សាក់ស្ថាន ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print