កាលបរិច្ឆេទចាប់ផ្តើមឡើងវិញសម្រាប់ព្រឹត្តិការណ៍សាកល្បងកីឡាអូឡាំពិកទីក្រុងតូក្យូត្រូវបានពន្យារពេល១ខែទៀត

ចែករំលែក៖

យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ និងសារព័ត៌មាន CNA បានឲ្យដឹងថា អ្នករៀបចំកម្មវិធីបានប្រកាសកាលពីថ្ងៃសុក្រថាកាលបរិច្ឆេទនៃការចាប់ផ្តើមឡើងវិញសម្រាប់ព្រឹត្តិការណ៍សាកល្បងកីឡាអូឡាំពិកទីក្រុងតូក្យូត្រូវបានពន្យារពេលមួយខែចាប់ពីថ្ងៃទី៤ ខែមីនាដល់ថ្ងៃទី៣ ខែមេសា។

វគ្គជម្រុះកីឡាហែលទឹកចុងក្រោយសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូដែលគ្រោងធ្វើពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមីនាត្រូវបានកំណត់ពេលវេលាវិញនៅថ្ងៃទី១-៤ ខែឧសភា ដោយសារតែការរឹតត្បិតការធ្វើដំណើរក្រោមស្ថានភាពអាសន្ននៅទីក្រុងតូក្យូ និងខេត្តចំនួន១០ផ្សេងទៀតនៅទូទាំងប្រទេសជប៉ុន។

គណៈកម្មាធិការរៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ បានប្រកាសថា ព្រឹត្តិការណ៍សាកល្បងលើកដំបូងចំនួន១៨សម្រាប់ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកនឹងមានការប្រកួតកីឡាបាល់ឱបរទេះរុញដែលនឹងត្រូវរៀបចំឡើងនៅពហុកីឡដ្ឋានជាតិយូយជីចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា។

ការប្រកួតហ្វីលីងមុជទឹកពិភពលោកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែមេសានៅឯមជ្ឈមណ្ឌលតូក្យូដែលនឹងធ្វើជាព្រឹត្តិការណ៍ប្រកួតជម្រុះអូឡាំពិកផងដែរ។

ការរីករាលដាលនៃជំងឺរាតត្បាត COVID-19 បានថយចុះនៅទីក្រុងតូក្យូរយៈពេលសប្តាហ៍បន្ទាប់ពីរដ្ឋធានីជប៉ុនបានចូលក្នុងភាពអាសន្នកាលពីថ្ងៃទី៨ ខែមករា រដ្ឋាភិបាលក្រុងតូក្យូបានបញ្ជាក់ពីករណីថ្មីចំនួន៩៧៣ករណីកាលពីថ្ងៃព្រហស្បតិ៍ តួលេខចុងក្រោយគិតត្រឹមថ្ងៃអាទិត្យ និងថ្ងៃចន្ទបានធ្លាក់ចុះនៅក្រោម១០០០នាក់ ដែលមានការឆ្លងថ្មីនៅក្នុងទីក្រុងចំនួន១៤លាននាក់ ។ ប៉ុន្តែចំនួនប្រជាជនកាន់តែច្រើនឡើងនៅក្នុងប្រទេសជប៉ុនជឿជាក់ថា វានឹងចាំបាច់ក្នុងការពន្យាស្ថានភាពអាសន្នសម្រាប់ផ្នែកខ្លះនៃប្រទេសដែលបន្តមើលឃើញនូវករណីឆ្លង COVID-19 ខ្ពស់នៅឡើយ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print