ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ស្នើឲ្យយុវជន យុវនារី មុស្លិមកម្ពុជា នៅទូទាំងប្រទេស ត្រូវចូលរួមគាំទ្រ ការអភិវឌ្ឍសង្គម និងសមិទ្ធផល នានា របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវដឹងគុណអ្នកដែលផ្ដល់កំណើត ឲ្យយើង លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា. បានស្នើ សុំទៅក្រុមយុវជន យុវនារីបែបនេះ ខណៈ ដែលលោកទទួលជួបសំណេះសំណាល ជាមួយ សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជាប្រមាណ ៥០០នាក់ នៅមជ្ឈមណ្ឌលម៉ូឌែន៥ នារសៀលថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៦ ។
លោក សុះ មុះសិន ក្នុងនាមអនុប្រធានសហភាពសហាព័ន្ឋយុវជនកម្ពុជា បានបញ្ជាក់ថា៖ ក្រុមយុវជន យុវនារី សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា នូវទូទាំងប្រទេសទាំអស់នូវតែបន្ដគាំទ្រនូវគោលនយោបាយ របស់រាជ រដ្ឋាភិបាលកម្ពុជារហូត ដោយប្រកាន់ភ្ជាប់នូវផ្នត់គំនិតថា ប្រសិនបើយើងជ្រោកក្រោមម្លប់ឈើណាហើយត្រូវតែពូនគុល និងស្រោចទឹកឲ្យដើមឈើនោះ។
លោកបន្ដថា៖ ចំពោះទស្សនវិស័យ និង គោលការណ៍ ដែលសមាគម៍នេះបានដាក់ចេញ ក្នុងគោលបំណង ប្រមូលធនធានមនុស្ស ពង្រឹងកម្លាំងយុវជន យុវនារី មុស្លិមកម្ពុជា ឲ្យចូលរួមក្នុងការអភិវឌ្ឍ សហគមន៍ របស់យើងឲ្យមានការីកចម្រើនទៅថ្ងៃអនាគត ។
លោកបន្តថា៖ យុវជនត្រូវមានឆន្ទៈ និង ការតស៊ូ មិនខ្លាចការនឿយហត់ ជាពិសេសមិនត្រូវគិតអំពី កម្រៃផលប្រយោជភ្លាមៗនោះឡើយ គឺត្រូវសម្លឹងមើលប្រយោជន៍ជាតិ និង អនាគតរបស់ខ្លួន បន្ទាប់ពីយើងបានចូលរួមយ៉ាងសកម្ក្នុងសហគមន៍ យើងនឹងមាន ឱកាសច្រើន ដើម្បីអភិវឌ្ឍសង្គម។ ជាក់ស្តែងកម្លាំងយុវជន យុវនារី របស់សហភាពសហព័ន្ឋយុវជនកម្ពុជា ជាគំរូស្រាប់ ពួកគេសុទ្ឋតែជាអ្នកស្ម័គ្រចិត្ត និងលះបង់ពេលវេលា និង កម្លាំង កាយចិត្រ ដើម្បីចូលរួមរាល់សកម្មភាពនានាក្នុងសង្គម ដោយកិច្ចខំប្រឹងប្រែង ក្រោយមក សហភាពសហព័ន្ឋយុវជនកម្ពុជា បាននាំមកនូវបទពិសោធន៍ការងារ បំលាស់ប្តូរជីវិតរបស់ យុវជនទាំងនោះក្លាយជាអ្នកដឹកនាំប្រកបដោយសមត្ថភាពខ្ពស់ដើម្បីបម្រើសហគម៍ជាតិ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យុវជនជាកម្លាំងស្នូលមួយ ដែលសហគមន៍ពឹង ផ្អែក និងត្រូវការ ដូចនេះយុវជនត្រូវមាន គោលជំហ ឆន្ទៈលះបង់ខ្ពស់ ព្រោះមានតែការតស៊ូលះបង់នេះហើយ ជាភាពជោគជ័យមួយសម្រាប់ ខ្លួននិង សង្គមជាតិនៅពេល អនាគត់។
លោកបន្ដថា៖ យុវជនក៏ត្រូវមានមហិ ជ្ជតា មួយចង់ដឹង ចង់ចេះ និង ចង់រៀនពីអ្នកដទៃ នូវរាល់ចំណេះដឹង ជាពិសេសមិនត្រូវ រាងចាលនឹងឧបសគ្គនានា នៅចំពោះមុខនោះឡើយ ដែលនាំ ឲ្យទទួលបានភាពបរាជ័យ ផ្ទុយទៅវិញ ត្រូវចេះស្រាវជ្រាវ រិះរកគ្រប់វិធីសាស្រ្តដោយ សន្តិវិធី ព្រោះឧបសគ្គបនិងភាព បរាជ័យទាំងនោះឲ្យឃើញ ព្រោះនេះជាបទពិសោធន៍របស់យើង និង នាំយើងទៅសម្រេចបាននូវភាពជោគជ័យជាមិនខានឡើង។
ក្នុងឱកាសនេះ លោក អូស្មាន ហាស្សាន់ ក៍បានប្រគល់ ថវិកា ផ្ទាល់របស់លោកជួន ដល់សមាគមសម្ពន្ធ័យុវជន យុវនារី ចំនួន៥០០នាក់ សរុបថវិកា ៨លាន៦សែនរៀលនិងផ្ដល់ ថ្លៃកាត់ខោអាវជូនយុវជន ២៧១នាក់ សរុប ថវិកា ១,៥៧១,៨០ដុល្លារអាមេរិក និង ថ្លៃហូបចុះចំណាយទឹកប្រាក់់៤,១៧០ សរុបថវិកា ទាំអអស់៧៨៩១៨០ ដុល្លារ ៕
ដោយ៖ សំរិត