កូរ៉េខាងត្បូង​​​អំពាវនាវដល់អង្គការសហប្រជាជាតិ​គាំទ្រច្បាប់ហាមបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង

ចែករំលែក៖

នៅថ្ងៃទី​៣១ខែមករា កូរ៉េខាងត្បូង បានអំពាវនាវដល់អាមេរិក និងអង្គការសហប្រជាជាតិជួយគាំទ្រច្បាប់ហាមបង្ហោះខិត្តប័ណ្ណ​ប្រឆាំងកូរ៉េខាងជើង ។ អភិបាលខេត្តGyeonggi លោក Lee Jae-myung ​បានផ្ញើលិខិត​ទៅកាន់រដ្ឋសភា​អាមេរិក និងអង្គការសហប្រជាជាតិដោយស្នើចេញច្បាប់ឈប់បង្ហោះសារប្រឆាំងកូរ៉េខាងជើង​។ ការឈប់បង្ហោះខិត្តប័ណ្ណគឺជាការរក្សា​សន្តិសុខជូនពលរដ្ឋនៅក្នុងខេត្តតាមព្រំដែន។
ប៉ុន្តែសហគមន៍អន្តរជាតិ ក្នុងនោះមានទាំងតំណាងរាស្ត្រអាមេរិក និងក្រុមសកម្មជនសិទ្ធិមនុស្ស បានបង្ហាញក្តីបារម្ភ​ពីការអនុម័តច្បាប់ខាងលើ នឹងធ្វើឲ្យ​​ប៉ះពាល់ដល់​សេរីភាពក្នុងការបញ្ចេញមតិ​​ ក៏ដូចជាការផ្តល់ព័ត៌មានពីខាងក្រៅទៅកាន់កូរ៉េខាងជើង​។
ជាមួយគ្នានេះអភិបាលខេត្តGyeonggi លោក Lee Jae-myung ​បានលើកឡើងថា ច្បាប់ខាងលើនឹងជួយការពារសុវត្ថិភាពដល់ពលរដ្ឋ ។ សកម្មភាពខាងលើនេះ អាចនឹងធ្វើឲ្យទំនាក់ទំនងកូរ៉េទាំងពីរកាន់តែប្រសើរឡើង។
កាលពីឆ្នាំ​២០២០​ សភាកូរ៉េខាងត្បូង ក៏បានអនុម័តច្បាប់ហាមប្រាម​បង្ហោះខិត្តប័ណ្ណ​ទៅកាន់កូរ៉េខាងជើង។ ការបង្ហោះខិត្តប័ណ្ណ​ ជាមួយមូលហេតុបណ្តាលឲ្យប្រទេសទាំងពីរ ប្រឈមមុខតានតឹងដាក់គ្នា ៕ ដោយ សាធី

...

រូបភាព៖ ibtimes.co.uk

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print