សេដ្ឋីប្រាក់លាន Bitcoin Laurent Bachelier ដែលជាអ្នកនៅពីក្រោយផ្តល់ជំនួយជាទឹកប្រាក់ដល់ទៅ ៥សែនដុល្លារ ដល់អ្នកដែលបានចូលរួមធ្វើបាតុកម្មបង្កហិង្សានៅវិមានរដ្ឋសភា (វិមានកាពីតូល) បានធ្វើអត្តឃាតនៅក្នុងសណ្ឋាគារមួយនៅប្រទេសបារាំង។
លោក Laurent Bachelier ត្រូវបានគេរកឃើញថាបានផ្តល់ជំនួយដល់ទៅ ៥២០ ពាន់ដុល្លារ ដល់អ្នកដែលបានបង្កហិង្សានៅវិមានកាពីតូល បានធ្វើអត្តឃាតកាលពីចុងខែធ្នូឆ្នាំ២០២០ នៅសណ្ឋាគារក្នុងទីក្រុងប៉ារីសប្រទេសបារាំង។
តាមសារព័ត៌មាន Sputnikបានផ្សាយថា ទឹកប្រាក់របស់លោក Bachelier បានផ្តល់ជំនួយដល់លោក Nick Fuentes ចំនួន250.000 ដុល្លារ។ លោកNick Fuentes ជាអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ ត្រូវបានគេមើលឃើញថាបានចូលរួមក្នុងអំពើហិង្សានៅរដ្ឋសភា។
សេដ្ឋី ប្រាក់លានBachelier ត្រូវបានគេរកឃើញស្លាប់នៅក្នុងបន្ទប់ សណ្ឋាគារ ហើយលទ្ធផលស្រាវជ្រាវគឺលោកប្រើប្រាស់ ថ្នាំលើសកំណត់។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលស្លាប់ លោកBachelier បានទុកលិខិតសម្ងាត់មួយច្បាប់ ក្នុងនោះលោកបានចាត់ទុកខ្លួនដូចជា«អ្នកទោស » រាងកាយរបស់លោក៕
ដោយ, ធីរីណា