សម្តេចបាត់បង់កូនក្នុងផ្ទៃម្នាក់ ព្រោះតែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យោងទឹកដាក់លើផ្ទះ

ចែករំលែក៖

ភ្នំពេញ, ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងទី០១ ខែកុម្ភៈ ឆ្នាំ២០២១ គឺសម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបាត់បង់កូនក្នុងផ្ទៃម្នាក់ ព្រោះតែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យោងទឹកដាក់លើផ្ទះ។ សម្តេចតេជោ បានលើកឡើងថា រហូតដល់ឆ្នាំ១៩៩៤ ទើបផ្ទះសម្តេចមានទឹកប្រើ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសរងគ្រោះដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត តែបែរជារងទណ្ឌកម្មពីប្រទេសប្រជាធិបតេយ្យ។
ប្រទេសប្រជាធិបតេយ្យ មិនដែលបង្ហាញការសោកស្តាយរបស់ពួកគេចំពោះកំហុសពីអតីតកាល តាមរយៈការគាំទ្ររបបខ្មែរក្រហមនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកំលុងពេលរាតត្បាតនៃជំងឺកូវីដ១៩នេះ កម្ពុជា នៅតែមានលទ្ធភាពក្នុងការសងបំណុលបរទេស។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជារងគ្រោះ អ្នកជំនាន់មុនបង្កើតសង្គ្រាម អ្នកជំនាន់ក្រោយដើរពន្លត់សង្គ្រាម និងបង្កើតសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណបារាំង និងសហភាពអឺរ៉ុប ដែលបានជួយសាងសង់រោងចក្រផលិតទឹកស្អាត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print