ការរកបាន២គ្រាប់របស់កីឡាករ Cesar Azpilicueta និង Marcos Alonso បានជួយឲ្យក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel ទទួលជ័យជម្នះលើកដំបូងក្នុងនាមជាគ្រូបង្វឹកក្រុមតោខៀវ Chelsea ឈ្នះក្រុម Burnley ២ទល់០។
ប្រធានក្រុមកីឡាករ Azpilicueta ដែលជាកីឡាករដែលលេងឲ្យក្រុមបានយូរជាងគេក្នុងក្រុមរកបាន១គ្រាប់ដំបូងគេនៅនាទីទី៤០ ក្នុងតង់ទី១។ ចំណែកខ្សែការពារសញ្ជាតិអេស្ប៉ាញ Marcos Alonso បានបន្ថែមគ្រាប់បាល់ទី២ នៅចុងម៉ោងនាទីទី៨៤។
ក្រុមតោខៀវ Chelsea បានប្រកួតជាលើកទី២ ក្រោមការដឹកនាំរបស់ Tuchel ដែលការប្រកួតលើកដំបូងរបស់ខ្លួនគឺការបញ្ចប់ក្នុងលទ្ធផលស្មើជាមួយក្រុមចចកខ្មៅ Wolver ខណៈដែលប្រកួតជាមួយក្រុម Burnleyទទួលបានជ័យជម្នះ។
ក្រោមការដឹកនាំរបស់លោក Tuchel បច្ចុប្បន្នក្រុមតោខៀវ Chelsea បានឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣៣ពិន្ទុ ចាញ់ក្រុមលេខ១ Man City ១១ពិន្ទុឯណោះ ខណៈដែលក្រុម Burnley ឈរចំណាត់ថ្នាក់លេខ១៦មាន២២ពិន្ទុ ៕
ដោយ៖ភារៈ