ភ្នំពេញៈដោយសាតែជំងឺស្ទះសសៃឈាមបេះដូងរាំរៃស្ត្រីម្នាក់បានដួលប្រកាច់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រលប់ ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៦ ស្ថិតនៅផ្លូវលំ ក្រុមទី១ ភូមិទ្រាមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សោម សីុថា អាយុ៥៤ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតភូមិឬស្សីវាល ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងមានកូន៥នាក់ប្រុស៣ស្រី២។ ប្តីមានឈ្មោះ អែម សឿន អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិទួលខ្ពស់ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង ។
បើតាមសម្តីរាបរាប់របស់បុរសជាប្តីបានឲ្យដឹងថា ប្រពន្ធរបស់គាត់មានជំងឺប្រចាំកាយគឺជំងឺស្ទះសសៃឈាមបេះដូងជាច្រើនខែមកហើយនៅមុនពេលកើតហេតុគាត់បានជជែកគ្នាលេងនៅមុខផ្ទះជួលផ្នែកខាងក្រោមជាធម្មតាលុះប្រពន្ធបានដើរចេញពីខ្លួនគាត់បាត់ទៅ ហើយមិនដឹងជាគាត់ដួលនៅពេលណាទេស្រាប់តែឮសំលេងក្មួយប្រុសម្នាក់បានហៅគាត់ជាប្តីថាពូមីងដួលប្រកាច់សន្លប់ហើយឮដូច្នេះខ្លួនក៏ស្ទុះទៅបីប្រពន្ធឡើងលើបន្ទប់លេង១៥ដែលខ្លួនជួលគេ ហើយគាត់ក៏ស្ទាប់ដង្ហើមប្រពន្ធមិនមានដង្ហើមបន្តិចសោះ ដោយមិនអស់ចិត្តក៏ទៅហៅឡានពេទ្យ តែអកុសលពេលឡានពេទ្យមកដល់គេថាប្រពន្ធគាត់ស្លាប់បាត់ទៅហើយ។តាមពិតប្រពន្ធគាត់ស្លាប់តាំងតែពីដួលភ្លាមៗមកម្លេះប៉ុន្តែដោយសាតែគាត់មិនច្បាស់និងមិនអស់ចិត្តថាប្រពន្ធគាត់ស្លាប់ឬក៏រសប៉ុណ្ណោះទើបបានជាទៅហៅឡានពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច្ច័យដើម្បីរកមូលហេតុនៃកាស្លាប់នេះ និងបានប្រាប់ថា រូបគាត់ពិតជាស្លាប់ដោយសារស្ទះសរសៃឈាម ពិតមែន ហើយបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ៖ ជីម ភារ៉ា ដង្កោ