ចំពោះការឆ្លងរាលដាលកូវីដ-១៩ដែលកំពុងកើនឡើងខ្ពស់នោះ ខេត្តក្រុងជាច្រើនក្នុងប្រទេសវៀតណាម បានសម្រេចឲ្យសិស្សសាលាឈប់សម្រាក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ជាថ្មី ។
នៅថ្ងៃត្រង់ថ្ងៃទី ១ខែកុម្ភៈ ខេត្តក្រុងចំនួន១៩ បានប្រកាសឲ្យសិស្សឈប់សម្រាកក្រោយពេលមានសិស្សសាលាជាប់ពាក់ព័ន្ធនិឹងការឆ្លងកូវីដ-១៩ ។
ចាប់ពីថ្ងៃទី១ខែកុម្ភៈ ទីក្រុងហូជីមិញ បានចេញសេក្តីប្រកាសឲ្យសិស្សឈប់សម្រាកចាប់ពីថ្ងៃទី២ខែកុម្ភៈតទៅ។ ប៉ុន្តែ នឹងត្រូវបង្វែរឱ្យរៀនតាមអនឡាញវិញ ដើម្បីធានាដល់ការសិក្សាឆ្នាំ២០២០-២០២១ ទៅយ៉ាងរលូនតាមកម្មវិធីសិក្សា។ ការឈប់សម្រាកអាចអូសបន្លាយរហូតដល់ផុតចូលឆ្នាំខាងមុខ។
វៀតណាមមិនមានការណីឆ្លងកូវីដ-១៩ រយៈពេល៥៥ថ្ងៃក្នុងសហគមន៍ ប៉ុន្តែចាប់ពីថ្ងៃទី២៨ខែមករា មកទល់ពេលនេះ វៀតណាមរកឃើញអ្នកឆ្លងថ្មីដល់ទៅ ២៤០ នាក់ ក្នុងនោះ នៅខេត្តហាយយឿង មាន១៨៨នាក់ ឆ្លងថ្មីនៅថ្ងៃទី១ខែកុម្ភៈមាន១៣នាក់។ ខេត្តក្វាងនិញមានអ្នកឆ្លង២៥នាក់ ទីក្រុងហាណូយមានអ្នកឆ្លង១៥នាក់ ខេត្តបាក់និញ៣នាក់ តួលេខនោះគិតត្រឹមថ្ងៃទី១ខែកុម្ភៈ ។
ចំណែកនៅក្នុងថ្ងៃទី ២ខែកុម្ភនេះ បានរកឃើញរណីឆ្លងកូវីដ១៩ ជាច្រើន ក្នុងនោះមានរដ្ឋធានីហាណូយមានដល់ទៅ ១៩នាក់។ និងទីក្រុងហូជីមិញក៏មានអ្នកឆ្លងជាច្រើនផងដែរ៕
រូបភាព៖ Việt Hùng.