ខេត្តក្រុងចំនួន​១៩នៅវៀតណាមឲ្យសិស្សសម្រាក ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩

ចែករំលែក៖

ចំពោះការឆ្លងរាលដាលកូវីដ​-១៩ដែលកំពុងកើនឡើងខ្ពស់នោះ ខេត្តក្រុងជាច្រើនក្នុងប្រទេសវៀតណាម បានសម្រេចឲ្យសិស្សសាលាឈប់សម្រាក ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ជាថ្មី ។
នៅថ្ងៃត្រង់ថ្ងៃទី ១ខែកុម្ភៈ ខេត្តក្រុងចំនួន​១៩ ​បានប្រកាសឲ្យសិស្សឈប់សម្រាក​ក្រោយពេលមានសិស្សសាលាជាប់ពាក់ព័ន្ធនិឹងការឆ្លងកូវីដ-១៩ ។
ចាប់ពីថ្ងៃទី​១ខែកុម្ភៈ ទីក្រុងហូជីមិញ បានចេញសេក្តីប្រកាសឲ្យសិស្សឈប់សម្រាកចាប់ពីថ្ងៃទី​២ខែកុម្ភៈតទៅ។ ប៉ុន្តែ នឹងត្រូវបង្វែរឱ្យរៀនតាមអនឡាញវិញ ​ដើម្បីធានាដល់ការសិក្សាឆ្នាំ​២០២០-២០២១ ទៅយ៉ាងរលូនតាមកម្មវិធីសិក្សា។ ការឈប់សម្រាកអាចអូសបន្លាយរហូតដល់ផុតចូលឆ្នាំខាងមុខ​។
វៀតណាមមិនមានការណីឆ្លងកូវីដ​-១៩ រយៈពេល​៥៥ថ្ងៃក្នុងសហគមន៍ ប៉ុន្តែចាប់ពីថ្ងៃទី២៨ខែមករា មកទល់ពេលនេះ វៀតណាមរកឃើញអ្នកឆ្លងថ្មីដល់ទៅ ២៤០ នាក់ ក្នុងនោះ នៅខេត្តហាយយឿង មាន១៨៨នាក់ ឆ្លងថ្មីនៅថ្ងៃទី​១ខែកុម្ភៈមាន១៣នាក់​​។ ខេត្តក្វាងនិញមានអ្នកឆ្លង​២៥នាក់ ទីក្រុងហាណូយមានអ្នកឆ្លង​១៥នាក់​ ខេត្ត​បាក់និញ​៣នាក់ តួលេខនោះគិតត្រឹមថ្ងៃទី​១ខែកុម្ភៈ ។
ចំណែកនៅក្នុងថ្ងៃទី ២ខែកុម្ភនេះ បានរកឃើញរណីឆ្លងកូវីដ​១៩ ជាច្រើន ក្នុងនោះមានរដ្ឋធានីហាណូយមានដល់ទៅ ១៩នាក់​។ និងទីក្រុងហូជីមិញក៏មានអ្នកឆ្លងជាច្រើនផងដែរ​៕

...

រូបភាព៖ Việt Hùng.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print