ភ្នំពេញ៖ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ណាហ្គាវើលដ៍ នឹងស្វាគមន៍អតិថិជនទាំងអស់ក្នុងឱកាសឆ្នាំថ្មីឆ្នាំឆ្លូវនាំលាភសំណាងជាមួយនឹងការផ្តល់ជូនដ៏សម្បូរបែប ដូចជា៖ ម្ហូបចិនសុភមង្គល នំចិននាំលាភ ការតុបតែងរចនាដ៏ស្រស់ស្អាត និងការសម្តែងសិល្បៈដ៏អស្ចារ្យពីឥឡូវនេះរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ។
អតិថិជនទាំងអស់ នឹងទទួលបានតុក្កតារូបកូនគោដ៏ស្រស់ស្អាតឥតគិតថ្លៃនៅពេលចំណាយ $៨៨ ឬច្រើនជាងនេះនៅក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ (រហូតអស់ពីស្តុក)។ សម្រាប់សមាជិកណាហ្គាវើលដ៍រីវ៉ត នឹងទទួលបានតុក្កតាដ៏ស្រស់ស្អាតដោយត្រូវសន្សំ និងប្តូរ ២៨ ពិន្ទុក្នុងថ្ងៃតែមួយ ឬដោយប្តូរ ៩៨ ពិន្ទុ។ ជម្រើសមួយទៀត អតិថិជនអាចជាវនៅហាងលក់វត្ថុអនុស្សាវរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១) តម្លៃត្រឹមតែ $១២។ ចំនួនមានកំណត់!
ពិធីបុណ្យចូលឆ្នាំចិន គឺជាពេលវេលាជួបជុំគ្រួសារ ញាតិមិត្ត និងមិត្តភ័ក្តិដ៏សប្បាយរីករាយ។ លោកអ្នកអាចប្រារព្ធឱកាសដ៏ពិសេសនេះ និងស្រស់ស្រូបម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់បំផុតនៅភោជនីយដ្ឋានចិន Hall of Golden Chimes (ជាន់ទី៥ ណាហ្គាវើលដ៍ទី២) និង Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។ ម្ហូបដ៏ពិសេសមួយក្នុងចំណោមម្ហូបជាច្រើនមុខនៅណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិន គឺម្ហូបអ៊ីសាងដែលពេញនិយមនៅក្នុងទ្វីបអាស៊ីភាគគ្នេយ៍ដែលលោកអ្នកអាចជ្រើសរើសគ្រឿងផ្សំស្រស់ៗល្អបំផុត ដូចជា ត្រីសាលម៉ុនណ័រវ៉េ សាច់មាន់ចំណិត គ្រឿងសមុទ្រស្រស់ ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង និងបង្កងអូស្ត្រាលី ។ល។
អតិថិជន ក៏អាចពិសាម្ហូបអ៊ីសាងក្នុងពេលអាហារឈុតពិសេសនៅភោជនីយដ្ឋានទាំងពីរផងដែរសម្រាប់គ្នា ៤, ៨ ឬ ១០ នាក់។ ម្ហូបសុភមង្គលទាំងអស់ ត្រូវបានច្នៃយ៉ាងផ្ចិតផ្ចង់បំផុតដោយមេចុងភៅដ៏ចំណានប្រចាំណាហ្គាវើលដ៍ រួមមាន ជើងជ្រូកខជាមួយសារាយសមុទ្រខ្មៅ ត្រីតុកកែចំហុយ សាច់មាន់បំពងស្រួយ អយស្ទ័រក្រៀមខ មីអាយុវែង បាយឆាជាមួយគ្រឿងសមុទ្រ និងនំនៀនកៅនាំលាភ តម្លៃចាប់ពី $២៣៨សម្រាប់ ៤ នាក់រហូតដល់ $៦៨៨ សម្រាប់ ១០ នាក់ដែលអតិថិជនអាចរីករាយក្នុងពេលថ្ងៃត្រង់ ឬពេលល្ងាច រៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី២៦ខែកុម្ភៈ។ សូមណែនាំឲ្យកក់ទុកមុនឥឡូវនេះតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected] ។
សម្រាប់អ្នកដែលចូលចិត្តម្ហូប “ឆ្នាំងមហាសម្បត្តិ” ដែលមានគ្រឿងសមុទ្រ និងសាច់សម្រាប់គ្នា ៦ ឬ ១០ នាក់ អាចអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ជាមួយនឹងជម្រើសពិសេស ដូចជា បង្កងអាមេរិកស្រស់ខក្នុងទឹកស៊ុប។ ម្ហូបចិននាំលាភជាច្រើនទៀត មានបម្រើជូនផងដែរនៅភោជនីយដ្ឋាន Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍ទី១) Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) Golden Bowl (ជាន់ទី១ ណាហ្គាវើលដ៍ទី២) និង Food Pavilion (ជាន់ក្រោមដី ណាហ្គាវើលដ៍ទី២)។
ចែករំលែកភាពរីករាយ និងបង្កើនភាពផ្អែមល្ហែមជាមួយមនុស្សជាទីស្រឡាញ់ មិត្តរួមការងារ និងអតិថិជនដោយជាវបង្អែម និងនំនាំលាភណាហ្គាវើលដ៍នៅក្នុងប្រអប់ដ៏ស្រស់ស្អាតដែលមាននំរសជាតិផ្លែម្នាស់ នំស្រួយ ៥ រសជាតិ និងស្ករគ្រាប់នាំសំណាង តម្លៃ $២២ ប៉ុណ្ណោះ។
ចំណែកនំដែលមានលើកដំបូងសម្រាប់ឆ្នាំថ្មី២០២១ របស់ណាហ្គាវើលដ៍ មានដូចជា នំបន្ទះសូកូឡា នំខេករសជាតិផ្លែភីច និងនំស្ករគ្រាប់សូកូឡារូបកូនគោតម្លៃចាប់ពី $៤,៥០ ក្នុងមួយដុំ។ ណាហ្គាវើលដ៍ ក៏មាននំប្រពៃណីបែបចិនផងដែរ ដូចជា នំរូបត្រីនាំលាភ និងនំស្រួយរសជាតិពោតដែលមានដាក់លក់ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ រៀងរាល់ថ្ងៃ នៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និងភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាវើលដ៍ទី២។
ប្រសិនបើអតិថិជនមានបំណងចង់ទស្សនាការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យ លោកអ្នកអាចអញ្ជើញទៅកម្សាន្តនៅណាហ្គាវើលដ៍។ មិនតែប៉ុណ្ណោះ ក៏មានការសម្តែងរបស់លោកតាចិន ម៉ាស់ស្កត់រូបកូនគោ និងការកម្សាន្តជាច្រើនទៀតផងដែរ ហើយអតិថិជនទាំងអស់អាចផ្តិតយករូបភាពដ៏ស្រស់ស្អាតជាច្រើនដើម្បីបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួន។ មួយទៀត សូមកុំខកខានទស្សនាការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនដែលចូលរួមសម្តែងដោយអ្នកសិល្បៈមកពីជុំវិញពិភពលោក ម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១។
អតិថិជនអាចតាមដានទំព័រហ្វេសប៊ុក និងទំព័រ Instagram របស់ណាហ្គាវើលដ៍ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីប្រូម៉ូសិន អាហារ និងកម្មវិធីកម្សាន្តផ្សេងៗ និងចូលរួមការប្រកួតប្រជែងដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យ។
សូមកត់ចំណាំថា វិធានការបង្ការជំងឺរាតត្បាត ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់បំផុតដើម្បីរក្សាសុវត្ថិភាពដោយតម្រូវឲ្យគ្រប់គ្នាពាក់ម៉ាស់ រក្សាគម្លាតសង្គម និងផ្តល់ជែលលាងដៃគ្រប់កន្លែងប្រតិបត្តិការនៅក្នុងអគារណាហ្គាវើលដ៍។ ដូច្នេះ សូមចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិន និងទទួលពរជ័យ និងសិរីសួស្តីគ្រប់ៗគ្នា។ សួស្តីឆ្នាំថ្មី!៕ដោយ៖ស តារា