ភ្នំពេញ, នាវេលាថ្ងៃទី១ ខែកុម្ភៈ កាលពី ៨ឆ្នាំមុន ព្រះរាជាណាចក្រកម្ពុជា មានព្រះរាជពិធីជាប្រវត្តិសាស្ត្រមួយដ៏ធំមួយ គឺព្រះរាជពិធីចេញព្រះមេរុ (ថ្វាយព្រះភ្លើង) នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ថ្ងៃទី១ នៃព្រះរាជពិធីថ្វាយព្រះភ្លើងគឺជាព្រះរាជពិធីដង្ហែព្រះបរមសព ពីព្រះទីនាំងមហាមន្ទីរ យាងមកកាន់ព្រះទីនាំងទេវាវិនិឆ្ឆ័យ នៃព្រះបរមរាជវាំង រួចឆ្ពោះទៅកាន់ទីព្រះមេរុ នាខាងមុខសារមន្ទីរជាតិ ប្រជានុរាស្ត្រខ្មែររាប់ម៉ឺននាក់បានចូលរួមថ្វាយព្រះរាជដំណើរ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាទីស្រឡាញ់នៃខ្លួនប្រកបដោយភាពក្ដុកក្ដួលរន្ធត់ជាពន់ពេក ។
សូមថ្វាយព្រះរាជមហាកុសល 🙏🏻💐៕
ដោយ, សិលា