សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងមួយខ្សែជាសមិទ្ធផលថ្មី មានប្រវែងជាង៦រយម៉ែត្រ ក្រោមអធិបតីភាពលោក ឡូយ សុផាត

ចែករំលែក៖

ខេត្តសឹ្ទងត្រែង៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលផ្លូវបេតុងមួយខ្សែ ក្រោមអធិបតីភាពលោកឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកម៉ម សារឿន អភិបាលនៃគណ:អភិបាលខេត្ត។ អញ្ជើញចូលរួមក្នុងពិធីនោះដែរមាន អភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិឹងថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

អ្នកស្រី ប៉ាន់ វណ្ណមុំ និងលោក ផន គឹមស ដែលរស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន នៃខេត្តសឹ្ទងត្រែង បានផ្តល់កិច្ចសម្ភាសន៍ឲ្យភ្នាក់ងារសារព័ត៌មានយើងថា ផ្លូវមួយខ្សែនេះកាលពីដើមជាផ្លូវរទះគោក្របី ពិបាកធ្វើដំណើរ ដោយសារចំណោតឡើងភ្នំចុះភ្នំ។ នៅពេលរដូវវស្សាគឺពិបាកក្នុងការធ្វើដំណើ សូម្បីតែដើរថ្មើរជើងក៏រអិលប្រឡាក់ភក់ ចំណិតខ្ពស់ស្ទើរតែឡើងភ្នំមិនរួច។ ជាពិសេសនៅពេលមានអ្នកជំងឺឈឺថ្កាត់ម្តងៗ យប់ព្រលប់លំបាកខ្លាំងណាស់ ជាពិសេសអ្នកគ្រប់ខែឈឺពោះសម្រាលកូនម្តងៗ ទាល់តែចងអង្រឹងនាំគ្នាសែងផ្លាស់ប្តូរគ្នាទម្រាំតែទៅដល់ផ្លូវជាតិលំបាកខ្លាំងណាស់ ហើយត្រូវចំណាយពេលយូរ។ តែឥឡូវពួកគាត់មានក្តីត្រេកអរនិងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង ដែលបានផ្តល់នូវផ្លូវបេតុងមួយខ្សែនេះតាមរយ:អាជ្ញាធរខេត្ត ស្រុក ងាយស្រួលធ្វើដំណើរនិងដឹកជញ្ជូនផលដំណាំកសិផលផ្សេងៗទៅលក់នៅលើទីផ្សារបានឆាប់រហ័សទាន់ពេលវេលា។

ក្នុងឱកាសនោះផងដែរលោកឡូយ សុផាត បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋក្នុងអង្គពិធីដោយបានដាស់តឿនក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានឱ្យបំផុសស្មារតីជំរុញដល់បងប្អូនជនជាតិដើមភាគតិច(ព្រៅ)ក្នុងភូមិកាតូតក៏ដូចជាភូមិ-ឃុំដទៃទៀត ធ្វើដំណើរលើផ្លូវត្រូវចេះថែទាំ ហាមដឹកលើសទម្ងន់ឬបើករថយន្តធំៗឆ្លងកាត់ វាអាចធ្វើឲ្យផ្លូវឆាប់ខូចប្រេះស្រុត ហើយជាពិសេសសូមណែនាំដល់បងប្អូនដែលរស់នៅក្នុងមូលដ្ឋាននេះ ត្រូវធ្វើយ៉ាងណាឲ្យពួកគាត់បានយល់ដឹង ដើម្បីបញ្ឈប់ពីការពឹងផ្អែកទៅលើការបរបាញ់សត្វព្រៃ និងកាប់រុករានទន្ទ្រានព្រៃឈើរបស់រដ្ឋជាកម្មសិទ្ធិ ឲ្យពួកគាត់ងាកមកបង្កបង្កើតផលផ្នែកវិស័យកសិកម្មដាំដំណាំសរីរាង្គចិញ្ចឹមសត្វមាន់ ទា គោក្របី ហើយនិងត្រូវនាំគ្នាដាំកូនឈើគ្រប់ប្រភេទឡើងវិញ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា ស្រុកមានសក្តានុពលលើវិស័យកសិកម្ម ទេសចរណ៍ កសិឧស្សាហកម្ម សេវាកម្ម និងធនធានធម្មជាតិ ដីមានជីវជាតិល្អ ភូមិសាស្រ្តអំណោយផលដល់ការប្រកបអាជីវកម្មនានា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវបានតភ្ជាប់ពីទីប្រជុំជនទៅតំបន់ដាច់ស្រយាល។ ដោយឡែកនៅសល់តែតំបន់ដាច់ស្រយាល ភូមិញ៉ើន ឃុំស្តៅ ភូមិតាឡាត រំពាត់ ឃុំតាឡាត បាននិងកំពុងរៀបចំគម្រោងអាទិភាព ដើម្បីស្នើសុំជួសជុលផ្លូវឡើងវិញ៕

...


ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print