ជិះម៉ូតូឌុបគ្នាត្រឡប់មកពីហូបការខាងប្រុសទប់តណ្ហាមិនបានចាប់រំលោភបានសម្រេច លុះបាន៣ថ្ងៃក្រោយមកខាងស្រីប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់បានបើកម៉ូតូឌុបនារីម្នាក់ទៅហូបការជាមួយ លុះត្រឡប់មកវិញ ខណៈដល់ទីស្ងាត់ទប់នឹងតណ្ហាពុះកញ្ជ្រោលរបស់ខ្លួនមិនបាន ក៏ចាប់នារីដែលខ្លួនឌុបនោះរំលោភរហូតបានសម្រេច។ លុះ៣ថ្ងៃក្រោយមកក៏ត្រូវបានឪពុកម្ដាយខាងនារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនយុវជននោះតែម្ដង។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ៤៥នាទី.នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា នារីរងគ្រោះ មានអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ចំណែកជនសង្ស័យឈ្មោះ វី រ៉ាមី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨និង០០នាទី ជនសង្ស័យបានបបួលនារីរងគ្រោះឱ្យទៅចូលរូមពិធីមង្គលការជាមួយរូបគេ ហើយនារីរងគ្រោះបានយល់ព្រមទៅជាមួយ។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូទៅឌុបនារីរងគ្រោះទៅកម្មវិធីមង្គលការនៅម្ដុំស្ពានព្រែកឡុង ចូលទៅក្នុងត្រើយខាងលិច ។ លុះមកដល់វេលាម៉ោងប្រហែល២២និង០០នាទី នារីរងគ្រោះបានឲ្យជនសង្ស័យជូនខ្លួនមកផ្ទះវិញ។ ខណៈត្រឡប់ទៅផ្ទះវិញនោះ ជនសង្ស័យបានឌុបជនរងគ្រោះទៅផ្ទះសំណាក់ តែជនរងគ្រោះដឹងពីបំណងមិនល្អរបស់ជនសង្ស័យ ក៏បានរត់ចេញពីផ្ទះសំណាក់ ហើយជនសង្ស័យបានជិះម៉ូតូតាមលួងនារីរងគ្រោះឱ្យឡើងលើម៉ូតូដោយសន្យាជូនទៅផ្ទះ ។ ក្រោយមកជនរងគ្រោះបានឡើងជិះម៉ូតូជាមួយជនសង្ស័យ ហើយបានឆ្លងទូកទៅផ្ទះ ។ រហូតដល់ម៉ោងកើតហេតុ ខណៈពេលដែលជនសង្ស័យបើកម៉ូតូឌុបជនរងគ្រោះទៅផ្ទះ ជនសង្ស័យបានដកយកទូរស័ព្ទរបស់ជនរងគ្រោះទុក។ លុះពេលជិះម៉ូតូដល់ចំណុចស្ពានព្រែកតាជ័រ ជនសង្ស័យបានបើកម៉ូតូចូលតាមផ្លូវលំ ជាប់ព្រែក ត្រើយខាងជើងបានចម្ងាយប្រហែលជាងមួយគីឡូម៉ែត្រ ម្ដុំចម្ការស្វាយ ជនសង្ស័យបានឈប់ម៉ូតូ ហើយបានចាប់ជនរងគ្រោះរំលោភតែម្ដង ។ដោយទូរស័ព្ទរបស់ជនរងគ្រោះបានភ្ជាប់កម្មវិធី GPS សង្សាររបស់ជនរងគ្រោះ បានឆែកមើលទីតាំងរបស់ជនរងគ្រោះដឹង ហើយបានទាក់ទងមកក្រុមគ្រួសាររបស់នារីរងគ្រោះ ក្រោយមកសង្សារ និងក្រុមគ្រួសាររបស់នារីរងគ្រោះបានមកដល់កន្លែងកើតហេតុ ហើយបានសួរនាំទៅកាន់អ្នកទាំងពីរ ហើយជនសង្ស័យក៏បានជិះម៉ូតូចេញទៅ។
រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្វាយប្រទាល តែម្ដង។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានកោះហៅជនសង្ស័យមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភជនរងគ្រោះប្រាកដមែន។
កន្លងមកជនសង្ស័យធ្លាប់បានជាប់ពន្ធនាគារចំនួន១លើកនៅពន្ធនាគារខេត្តកណ្ដាល រយៈពេល១៨ខែពីបទ: លួចមានស្ថានទម្ងន់ ក្នុងឆ្នាំ២០១៧ ។
បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print