បញ្ជូនមេខ្យល់​២​នាក់ ទៅសាលាដំបូងខេត្តពីបទនាំពលករ​ឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ​កម្លាំងនគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២ខែ កុម្ភ:២០២១នេះបានបញ្ជូនជនសង្ស័យ​២នាក់ ទៅសាលាដំបូងខេត្តបន្ទាប់ពីជនសង្ស័យទាំង២នាក់នេះជា​មុខសញ្ញា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លងដែន ចូល​ទៅកាន់​ប្រទេស​ថៃ ដោយ​មិន​ស្របច្បាប់ ហើយត្រូវសមត្ថកិច្ចចម្រុះ​ ឈរជើង​នៅ​ចំណុច​ច្រករបៀង​ស្វាយចេក ក្នុង​ទឹកដី​ស្រុក​កំរៀង ធ្វើការ​ឃាត់ខ្លួន​បានកាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលា​មម៉ោង១២និង៥៥នាទីរសៀល។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យ​ទាំងពីរ​នាក់​នោះ មានឈ្មោះ កែវ ជ្រឹង ភេទ​ប្រុស អាយុ​៥៧ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង មុខរបរ​លក់ដូរ និង ឈ្មោះ តឿ​ក ក្រុង​ប៉ាត់ ហៅ​(​ចាន់​) ភេទ​ប្រុស អាយុ៤៤​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង មុខរបរ​កម្មករ ដែល ។ ពួកគេបានធ្វើ​សកម្មភាព​លួច​នាំយក​ពលករ​ខ្មែរ​ចំនួន​០៤ នាក់ ( ស្រី ១ នាក់ ) ដើម្បី​ឆ្លង​ចូលមក​ប្រទេស​កម្ពុជា ហើយក៏​ត្រូវ​កម្លាំង​ចម្រុះ​ប្រចាំ​នៅ​គោលដៅ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ស្វាយចេក​ឃាត់ខ្លួន​បាន។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​ពិតជា​បាន​នាំ​ពលករ​ចំនួន​០៤​នាក់​ខាងលើ​ចូលពិតប្រាកដ​មែន ហើយ​យក​ថ្លៃឈ្នួល​ក្នុង​ម្នាក់​ចំនួន​១០០០(​មួយ​ពាន់​)​បាត ដើម្បី​ឆ្លងដែន​ចូល​មក​ប្រទេស​កម្ពុជា​(​ស្រុក​កំរៀង​)។ 

បច្ចុប្បន្នជនសង្ស័យ​ទាំង២​នាក់ នេះត្រូវបានសមត្ថកិច្ចធ្វើតាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញាខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៕

  

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print