លោក ហ៊ុន ម៉ានី ជាប់ឆ្នោតជាប្រធាននៃក្រុមប្រឹក្សាយុវជនអាស៊ីម្តងទៀត

ចែករំលែក៖

10624609_1793288890891480_3098527235784964258_n

ភ្នំពេញ ៖ ជាជោគជ័យថ្មីមួយទៀតដែលលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាត្រូវបានគណៈកម្មាធិការប្រតិបត្តិរបស់ក្រុមប្រឹក្សាយុវជនអាស៊ីបោះឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃក្រុមប្រឹក្សាយុវជនអាស៊ី កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។

នេះបើតាមការគូសបញ្ជាក់របស់ លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានថ្លែងក្នុងឱកាសបើកវេទិកាយុវជនអាស៊ី នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។

នៅមុនភាពជោគជ័យនៃការទទួលបានតំណែងប្រធានអង្គការយុវជនកម្រិតតំបន់នេះ លោក ហ៊ុន ម៉ានី ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទើបទទួលបានពានរង្វាន់អន្តរជាតិមួយ គឺពានរង្វាន់សន្តិភាព GUSI ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចំពោះការខិតខំប្រឹងប្រែងរបស់លោក ហ៊ុន ម៉ានី ក្នុងការងារពាក់ព័ន្ធការថែរក្សាសន្តិភាពសកល ភាពជាអ្នកដឹកនាំយុវជនសកល ការងារមនុស្សធម៌ និងការងារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាយុវជនអាស៊ី (AYC) គឺជាអង្គការយុវជនតំបន់ក្រៅរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងកាលពីថៃ្ងទី១៤ ខែសីហា ឆ្នាំ១៩៧២ ក្នុងគោលបំណងផ្តល់វេទិការួមមួយដល់ថ្នាក់ដឹកនាំយុវជន និងយុវជនអាស៊ី ដែលមានគោលបំណងដូចគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម។ សមាជិកភាពរបស់ក្រុមប្រឹក្សាយុវជនអាស៊ី រួមមានអង្គការយុវជនជាតិ ដែលទទួលស្គាល់ដោយរដ្ឋាភិបាលរបស់ខ្លួន។ ក្រុមប្រឹក្សាយុវជនអាស៊ី តែងតែរៀបចំនូវសន្និបាតប្រចាំឆ្នាំរបស់ខ្លួនជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៦នេះ សន្និបាតប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាយុវជនអាស៊ីត្រូវបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា ៕

12743753_1793288947558141_6517780044807207636_n
12742344_1793288907558145_325001706302431821_n

12745448_1793288914224811_2463779505380922901_n

12742057_1793288957558140_6411468642944351815_n

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print