ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពមួយមិនស្គាល់អត្តសញ្ញាណស្លាប់ដោយមានស្នាមបែកឈាមនៅផ្នែកក្បាល ហើយមានសភាពធំក្លិន និងហើមខ្លាំង កាលពីវេលាម៉ោង២១យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំណុចផ្លូវ60m ភូមិព្រែតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ជនរងគ្រោះភេទប្រុសពុំទាន់ស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែល៣០ឆ្នាំ មានស្នាមបែកឈាមនៅផ្នែកក្បាល និងសភាពធំក្លិនហើមខ្លាំង។
ការសន្និដ្ឋានជំហ៊ានដំបូងគឺជាករណីឃាតកម្មប្រហែល៣ទៅ៤ថ្ងៃមកហើយ៕
...
ដោយ៖ ស សម