ចាប់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់រឹបអូសថ្នាំញៀន១១កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រី៣នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មក្នុងភូមិសាស្រ្ដឃុំឈើខ្មៅ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនជាបន្ដបន្ទាប់ រឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១១កញ្ចប់និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

ហេតុកាណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

លោកវរសេនីយ៏ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សេន សារ៉ី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទ ទី២-ឈ្មោះ សារិន ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកបើកទូកដរ ។ ជនសង្ស័យទាំង២នាក់នេះរស់នៅភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល ទី៣-ឈ្មោះ វណ្ណ ណាវី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។

លោកអធិការបានបន្ដថា វត្ថុតាងដែលត្រូវបានរឹបអូសរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់,​ធំ៩កញ្ចប់តូច ,ទូរស័ព្ទដៃ១គ្រឿង និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះលោកបានទទួលព័ត៌​មានពីកម្លាំងសម្ងាត់ថា ជនសង្ស័យទាំង៣នាក់នេះមានលាក់ទុកគ្រឿងញៀននៅជាប់ខ្លួនដើម្បីធ្វើសកម្មភាពចែកចាយបន្ដទៅឲ្យអ្នកប្រើប្រាស់នៅក្នុងមូលដ្ឋានឃុំឈើខ្មៅ ។ បន្ទាប់ពីទទួលបានព័ត៌មានរួចមក លោកបានដឹកនាំកម្លាំងនគរបាលស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រោយតាកែវ ,ព្រែកស្ដី និងនគរបាលប៉ុស្ដិ៍រដ្ឋបាលឈើខ្មៅ ចុះធ្វើការស្រាវជ្រាវបង្រ្កាបឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់និងរឹបអូសវត្ថុតាងពាកព័ន្ធជាច្រើនទៀត ។

លោកអធិការបានបញ្ជាក់ទៀតថា ជនសង្ស័យប្រុសស្រីទាំង៣នាក់ខាងលើនេះ គឺជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មនៅក្នុងភូមិសាស្រ្ដឃុំឈើខ្មៅ ស្រុកកោះធំ ។ ជនសង្ស័យប្រុសស្រីទាំង៣នាក់ខាងលើនេះបានសារភាពថា ពួកគេបានធ្វើសកម្មភាពចែកចាយគ្រឿអញៀននៅក្នុងមូលដ្ឋានឃុំឈើខ្មៅ អស់រយៈពេលជាយូរមកហើយដោយប្រើប្រាស់គ្រប់រូបភាពដើម្បីបំភ័ន្ដភ្នែកសមត្ថកិច្ច ។ ជនសង្ស័យបានឆ្លើយសារភាពទៀតថា នៅមុនពេលឃាត់ខ្លួនពួកគេទាំង៣នាក់បានចូលលុយគ្នាទិញថ្នាំញៀន១១កញ្ចប់ខាងលើនេះពីមេក្លោងជួញដូរគ្រឿងញៀននៅម្ដុំវាលខ្សាច់ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីមកធ្វើសកម្មភាពចែកចាយបន្តទៅឲ្យអ្នកប្រើប្រាស់ តែត្រូវបានអស់លក្ខណ៍ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង ៕

IMG-20160226-WA0008

IMG-20160226-WA0009

ដោយ៖ ស្អាងជ័យ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print