ខេត្តស្វាយរៀង,នាព្រឹកថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានចូលរួមពិធីបិទសិក្ខាសាលាស្ដីពី”បដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាព”ជូនដល់មន្រ្តីសមត្ថកិច្ចប្រចាំការ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធនានាដែលបម្រើការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាព លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍។
សិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមពី លោក ឧត្ដមសេនីយ៍ឯក គឿន សុភក្រ្តា អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍និងសហការី លោកទីប្រឹក្សាក្រសួងទេសចរណ៍ លោកប្រធានមន្ទីទេសចរណ៍ខេត្ត លោកប្រធានការិយាល័យពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរណ៍ អនុប្រធានការិយាល័យសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអភិបាលរងស្រុកកំពង់រោទិ៍ អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ សាខាគយ និងរដ្ឋាករខេត្ត លោកនាយ នាយរង មន្រ្តីប៉ុស្ដិ៍អន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោកប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ មន្រ្តីបសុពេទ្យ លោក លោកស្រីមន្រ្តីនៃមន្ទីរទេសចរណ៍ខេត្ត មន្ត្រីរាជការសាលាស្រុកកំពង់រោទិ៍៕
ដោយ, សិលា