ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សេ្តចយាងសួរសុខទុក្ខ និងប្រោស ព្រះរាជទាន ព្រះរាជអំណោយដល់ជារាស្រ្តជាកសិករ ចំនួន ៥០០ គ្រួសារ នៅឃុំឬស្ស៊ីក្រាំង ស្រុកមោងឬស្ស៊ី ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖  នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ព្រះករុណាព្រះបាទសមេ្តច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជា ណាចក្រកម្ពុជា ជាទីគោរពសក្ការះដ៏ខ្ពង់ខ្ពស់​​បំផុត ព្រះអង្គ បាន​សព្វព្រះរាជហរទ័យ ស្តេចយាងសូរ សុខទុក្ខដោយផ្ទាល់ និងប្រោសព្រះរាជ ទាននូវព្រះរាជអំណោយ ដល់ប្រជារាស្រ្តជាកសិករ ចំនួន ៥០០ គ្រួសារ មកពីរភូមិស្រះឈើនាង និងភូមិពេជ្រចង្វារ ស្ថិតនៅឃុំឬស្ស៊ីក្រាំង ស្រុកមោងឬស្ស៊ី ខេត្តបាត់ដំបង។

ដង្ហែរព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ៍ គង់ សំអុល     ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង លោក គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង និង នាយម៉ឺនសព្វមុខមន្រ្តី នៃក្រសួងព្រះបរមរាជ វាំងជាច្រើនរូបទៀត។

ស្ថិតក្នុងឪកាសស្តេចយាងដល់ស្ថិតនៅឃុំឬស្ស៊ីក្រាំង ស្រុកមោងឬស្ស៊ី ខេត្តបាត់ដំបង ព្រះករុណា ជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានសព្វព្រះរាជហឬទ័យ ស្តេចយាងចុះជួបសំណេះសំណាល និងទងដោយផ្ទាល់ព្រះភ័ក្តរបស់ព្រះអង្គ នូវគ្រួសារប្រជាកសិករ ចំនួន ៦ គ្រួសារ ដល់ក្នុងលំនៅដ្ឋាន ព្រមទាំងព្រះអង្គ បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន នូវគ្រួសារទាំង ៦ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ មានមុង១ ភូយ១ សារុង១ និងក្រមា១ កន្ទេល ១ មី ១កេស ត្រីខ ១០កំប៉ុង អាវយឺត មានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និង ថវិកា ១០ម៉ឺនរៀល។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ បន្តយាងជួបសំណេះសំណាល និងប្រោស ព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ ដល់ប្រជារាស្រ្តជាកសិករ ចំនួន ៥០០ គ្រួសារ បន្ថែមទៀត ដោយក្នុងឱកាសដ៏វិសេសវិសាលនេះ ព្រះអង្គ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ សព្វនាម៉ឺន មុខមន្ដ្រី អស់លោក ជាថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ និងភូមិ ព្រមទាំងបងប្អួនប្រជា ពលរដ្ឋ លោកយាយលោកតា និងប្រជារាស្រ្តជាកួន ជាចៅ របស់ព្រះអង្គ ប្រកបដោយក្តីនឹករលឹក និងគោរព ស្រលាញ់ជាទីបំផុត។

មានព្រះរាជបន្ទូលទៅកាន់លោកយាយ លោក តា និងប្រជារាស្រ្តជាកួន ជាចៅ របស់ព្រះអង្គនា ឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសំដែងនូវព្រះរាជហរទ័យសប្បាយរីករាយ ដោយបានជូបលោកតាលោក យាយ និងប្រជារាស្រ្តជា​កូន ជាចៅរបស់ព្រះអង្គ ជា ពិសេស ព្រះអង្គបានទត និងជួបផ្ទាល់ជាមួយ ប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំសាក់សូរសុខទុក្ខ ពី សំណាក់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនី នាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្តេចយាយ សមេ្តចយាយទូត ជូនប្រជារាស្ត្រជាកួន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គ តែងតែយក ព្រះរាជហរទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក​ ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គ គ្រប់ ពេលវេលា។

ទន្ទឹមនេះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការះដ៏ខ្ពង់ខ្ពស់ បំផុត បានមានព្រះរាជបន្ទូលកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏បិនប្រសព្វ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាព សេ្ថរភាពនយោបាយ ព្រមទាំងបាន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែ​ប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួលបានការកោតសរសើរពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ។

ជាមួយគ្នា នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រមុខដឹកនាំ តែងតែបានវិធានការបាន ទាន់ ពេលវេលា ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ បានទាន់ ពេលវេលា ដែលបានធ្វើឱ្យព្រះរាជហឬទ័យ របស់ព្រះអង្គផ្ទាល់ និងព្រះរាជហឬទ័យរបស់សម្តេច ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ មានភាពកក់ក្តៅ។ ទន្ទឹមជាមួយគ្នានេះ ព្រះអង្គ បានមានព្រះរាជ បន្ទូលកោតសរសើរ ចំពោះសម្តេចចៅហ្វាវាំង គង់ សំអុល ចំពោះសមិទ្ធិផលការងារជាច្រើន ដែល សម្រេចបានកន្លង មក ក៏ដូចជាពេលបច្ចុប្បន្ននេះ។

នាឱកាសនេះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទាននូវការជូនពរចំពោះលោកតា លោកយាយ និង ប្រជារាស្រ្តជា​កូន ជាចៅ របស់ព្រះអង្គ ពិសេសដួងព្រះវិញាណក្ខន្ធរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលដួងព្រះវិញាណក្ខន្ធរបស់ព្រះអង្គ កំពុងគង់នៅលើ ឋានព្រះបរិនិពាន សូមប្រោះព្រំសព្វសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ ប្រជារាស្រ្តជា​កូន ជាចៅ ចៅទូត ចៅលូត របស់ព្រះអង្គ ជានិច្ចនិរន្តរ៍តរៀងទៅ។

បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហរទ័យ ស្តេចយាងប្រោសព្រះរាជ ទាននូវព្រះរាជអំណោយដោយ​ផ្ទាល់​ព្រះហស្ថ​របស់ព្រះអង្គ ដល់ប្រជារាស្រ្តទាំង ៥៣២ គ្រួសារ ប្រកប ដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិត​ស្រលាញ់ជាទី បំផុត។

ព្រះរាជអំណោយដែលទទួលបាននាពេលនេះ គឺក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ មានមុង១ ភូយ១ សារុង១ និងក្រមា១ កន្ទេល ១ មី ១កេស ត្រីខ ១០កំប៉ុង អាវយឺត មានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងថវិកា ១០ម៉ឺនរៀល។

ដោយឡែក ក្រុមគ្រួពេទ្យ ចំនួន ៤នាក់ ក្នុងម្នាក់ៗទទួលបានឃីតមួយកញ្ចប់ មានមុង១ ភូយ១ សារុង១ និងក្រមា១ និង ថវិកា ចំនួន ១០ម៉ឺន រៀល។ ប្រជារាស្ត្រដែលទទួលបានព្រះរាជអំណោយនាពេលនេះ សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាល ជ្រៅជាទីបំផុត ចំពោះព្រះរាជទានដ៏ថ្លែថ្លានេះ និងសូមថ្វាយព្រះសព្វសាធុការ​​ពរជ័យ ថ្វាយព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គសមប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពដ៏ល្អ បរិបូរណ៌ ព្រះកាយពលមាំមួន និងសូមមានព្រះជន្មាយុយឺនយូ ជាងរយព្រះវ​ស្សា ដើម្បីទ្រងបានគង់ ប្រថាបនៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទូតរបស់ព្រះអង្គជាដរាបតរៀងទៅ៕

image_4

image

image_1

image_2

image_3

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print