អាវុធហត្ថរាជធានីចុះបង្រា្កបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀងមុខពេទ្យលោកសង្ឃឃាត់ខ្លួនមនុស្ស៧នាក់ថ្នាំញៀន២កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យជាប់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅមុខពេទ្យលោកសង្ឃ០៧នាក់រួមនិងថ្នាំញៀនចំនួន២កញ្ចប់តូចត្រូវបានកំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦​ នៅចំនុចភូមិ​ត្រពាំងឈូក​ សង្កាត់ទឹកថ្លា​ខណ្ឌសែនសុខ​។

ប្រត្តិប្បត្តការណ៍ចុះបង្ក្រាបនេះដឹកនាំដោយលោក ប៉ាន់ សុភាព  នាយការិយាល័យគ្រឿងញៀនរាជធានី​ភ្នំពេញ  សហការជាមួយនិងកំលាំងអាវុធហត្ថ​ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចអាវុធហត្ថដែលចុះបង្ក្រាបនោះបានឲ្យដឹងថាការចុះបង្ក្រាបនេះកំលាំងយើងបាន​ចុះឆែកឆេផ្ទះមួយកន្លែង​គ្មានលេខស្ថិតនៅចំណុចខាងលើ​ ហើយក៍ឃាត់ខ្លួនបានជនសង្ស័យ០៧នាក់រួមនិងថ្នាំញៀនចំនួន២កញ្ចប់តូចផងដែរនិងនាំខ្លួនទៅការិយាល័យរាជធានីដើម្បីធ្វើការសាកសួរ។

ប្រភពពីអាវុធហត្ថរាជធានីបានអោយដឹងថា ក្រោយពីធ្វើការសាកសួររួចនៅថ្ងៃទី២៥ខែកុម្ភៈ វេលាម៉ោង០៣រសៀលសមត្ថកិច្ចក៍នាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ រតនា ភេទប្រុសអាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលខាងលើនិងមានស្រុកកំណើត សង្កាត់បឹងកេងកង៣ខណ្ឌចំការមន។ យកមកឆែកឆេផ្ទះជួលនៅភូមិត្រពាំងឈូក មុខពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លាខណ្ឌសែនសុខបន្តទៀត។តែនៅពេលឆែកឆេមមិនមានរកពុំឃើញមានអ្វីទេហើយក៍នាំខ្លួនទៅការិយាល័យរាជធានីវិញ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបញ្ជូនទៅការិយាល័យគ្រឿងអាវុធហត្ថរាជធានី​ចាត់ការតាមផ្លូវច្បាប់ ៕

1

2

3

4

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print