ភ្នំពេញ, អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Apple បានបង្ហាញថា មានអ្នកប្រើប្រាស់ខ្លះកំពុងតែមានបញ្ហាជាមួយនឹងកម្មវិធីមួយចំនួនមានដូចជា iCloud Drive, Notes, Photos និង iCloud Backup។
បញ្ហានេះបានចាប់ផ្ដើមតាំងពីម៉ោងប្រហែល ១១យប់ម៉ោងនៅប្រទេសកម្ពុជា ហើយបច្ចុប្បន្នកម្មវិធីមួយចំនួន ត្រូវបានកែសម្រួលរួចហើយផងដែរ។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://www.apple.com/support/systemstatus/៕
...
ដោយ, សិលា