ភ្នំពេញ ៖ ជនសង្ស័យជាប់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅមុខពេទ្យលោកសង្ឃ០៧នាក់រួមនិងថ្នាំញៀនចំនួន២កញ្ចប់តូចត្រូវបានកំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំនុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ប្រត្តិប្បត្តការណ៍ចុះបង្ក្រាបនេះដឹកនាំដោយលោក ប៉ាន់ សុភាព នាយការិយាល័យគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយនិងកំលាំងអាវុធហត្ថខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចអាវុធហត្ថដែលចុះបង្ក្រាបនោះបានឲ្យដឹងថាការចុះបង្ក្រាបនេះកំលាំងយើងបានចុះឆែកឆេផ្ទះមួយកន្លែងគ្មានលេខស្ថិតនៅចំណុចខាងលើ ហើយក៍ឃាត់ខ្លួនបានជនសង្ស័យ០៧នាក់រួមនិងថ្នាំញៀនចំនួន២កញ្ចប់តូចផងដែរនិងនាំខ្លួនទៅការិយាល័យរាជធានីដើម្បីធ្វើការសាកសួរ។
ប្រភពពីអាវុធហត្ថរាជធានីបានអោយដឹងថា ក្រោយពីធ្វើការសាកសួររួចនៅថ្ងៃទី២៥ខែកុម្ភៈ វេលាម៉ោង០៣រសៀលសមត្ថកិច្ចក៍នាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ រតនា ភេទប្រុសអាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលខាងលើនិងមានស្រុកកំណើត សង្កាត់បឹងកេងកង៣ខណ្ឌចំការមន។ យកមកឆែកឆេផ្ទះជួលនៅភូមិត្រពាំងឈូក មុខពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លាខណ្ឌសែនសុខបន្តទៀត។តែនៅពេលឆែកឆេមមិនមានរកពុំឃើញមានអ្វីទេហើយក៍នាំខ្លួនទៅការិយាល័យរាជធានីវិញ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបញ្ជូនទៅការិយាល័យគ្រឿងអាវុធហត្ថរាជធានីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ តុង សីហា