រដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មី​ បញ្ជាឲ្យក្រុមហ៊ុនអ៉ីនធេីណេតបិទកម្មវិធី​Facebook​, Messenger, Instagram និងWhatsApp

ចែករំលែក៖

អន្តរជាតិ៖​ បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន NetBlocks ដែលជាក្រុមហ៊ុនតាមដានការប្រើប្រាស់សេវាកម្មអុីនធេីណេតទូទាំងពិភពលោក​ បានបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា​ បានបញ្ជាឲ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធេីណេតបិទកម្មវិធីហ្វេសប៊ុកចាប់ផ្ដើមពីពាក់កណ្ដាលយប់ថ្ងៃពុធទី៣ រហូតដល់យប់ថ្ងៃទី ៧ខែកុម្ភៈ​ ឆ្នាំ២០២១។

បន្ទាប់ពីរដ្ឋាភិបាលមួយនេះ​ បានចោទប្រកាន់ថា កម្មវិធីហ្វេសប៊ុក​ គឺជាកត្តាមួយដែលនាំឱ្យមានអស្ថិរភាពនៅក្នុងប្រទេស ដោយយោងទៅតាមច្បាប់សម្រាប់គ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ ដែលអាចឱ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងដើម្បីសុវត្ថិភាពជាតិ និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ​ ក្រុមហ៊ុន NetBlocks បន្តថា ក្រៅពីកម្មវិធីហ្វេសប៊ុក រដ្ឋាភិបាលមីយ៉ាន់ម៉ា​ ក៏បានបិទកម្មវិធីមួយចំនួនទៀតមានដូចជា៖ Messenger, Instagram និង WhatsApp។

គួរបញ្ជាក់ថា បច្ចុប្បន្នមានប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ២២លាននាក់កំពុងតែប្រើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕ដោយ៖សហការី​

រូបភាព៖ឯកសារ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print