នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀនជំនួបពិភាក្សាជាមួយតំណាងនគរបាល សហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កាលព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន បានជួបពិភាក្សាជាមួយលោក អែនថូនី មឹកក្វាយ(Anthony Maguire) នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី (AFP) អមស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និងសហការី។
ខ្លឹមសារក្នុងការពិភាក្សា :
១- ភាគីទាំងពីរ បានវាយតម្លៃខ្ពស់អំពីវឌ្ឍនាការ នៃសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលីកន្លងមក ជាពិសេស ក្នុងគំរោង Strike Force Dragon ។លេចធ្លោកិច្ច សហការប្លាស់ប្ដូរព៍តមាន តស៊ូករណី រកឃើញនិងបង្ក្រាបករណីដឺកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន តាមលំហរសមុទ្រ ៣ករណីធំៗដែលមានឧក្រឹដ្ឋជនចំនួន៣ក្រុម ដកហូតគ្រឿងញៀនជិត២តោន។
២- ពិភាក្សា ឯកភាព ក្នុងការសន្និដ្ឋានវាយតម្លៃពីមូលហេតុ ” បង្ក្រាបបានកាន់តែច្រើន ប៉ុន្តែបទល្មើសគ្រឿងញៀនកាន់តែកើនឡើង” : – កំណើននៃការផលិតដាំដុះក្នុងពិភពលោកនិងតំបន់។
– កំណើននៃតំរូវការនិងទីផ្សារ។
– ក្នុងតំណាក់កាលរីករាលដាលនៃជម្ងឺកូវីដ១៩ បណ្ដាព្រំដែនត្រូវបានរឹតបន្តឹងនិងបឹទ
បង្ករការរាំងស្ទះដល់ការចរាចរគ្រឿងញៀន ដែលឧក្រឹដ្ឋជនបង្កើនការផលិត ។
– នៅកន្លែងផលិតតម្លៃគ្រឿងញៀនចុះថោក៣ ទៅ៤ដង ប៉ុន្តែនៅចុងទីតម្លៃកាន់តែកើនឡើង ( ឧទាហរណ៍ នៅតំបន់ត្រីកោណមាស ម៉េតំហ្វេតាមីន១គីឡូក្រាម តម្លៃត្រឹម៣០០០$ ទៅ៥០០០$ ប៉ុន្តែនៅអូស្ត្រាលី តម្លៃដល់ទៅ១០០០០០$) ។
– កិច្ចប្រតិបត្តិការ ភាគច្រើនបង្ក្រាប មិនដល់ឬសគល់ ម្លោះហើយមេខ្លោង និងមុខសញ្ញាសេស សល់ឆ្លៀតបន្តសកម្មភាពល្មើស។
មូលហេតុខាងលើនេះ ធ្វើអោយក្រុមឧក្រឹដ្ឋជនប្ដូរឧបាយកល ក្នុងការចរាចរ ជួញដូរ និងរកច្រកនាំចេញដោយបរិមាណច្រើន។
យុទ្ធសាស្ត្រសំរាប់ដោះ ស្រាយបញ្ហានេះគឺ “ស្រាវជ្រាវបង្ក្រាបអោយដល់ឬសគល់ និងស្រាវជ្រាវបង្ក្រាបបទល្មើសសំអាតប្រាក់” អោយកាន់តែខ្លាំងក្លា ដើម្បីផ្ដាច់ខ្សែរយៈសកម្មភាពនិងប្រភពហិរញ្ញវត្ថុ។
៣- ភាគីនគរបាលអូស្ត្រាលី បានលើកបទពិសោធន៍សហការជាមួយ នគរបាលហូឡង់ក្នុងការប្រមាញ់មេខ្លោងគ្រឿងញៀនជនជាតិចិន(តៃវ៉ាន់) ឈ្មោះ Tse Chi Lop នៃបណ្ដាញ ឧក្រឹដ្ឋ”សាមហ្ករ” ដែលកន្លងមកនគរបាលកម្ពុជា ក៏បានចាប់បញ្ជូនមេខ្លោងម្នាក់បញ្ជូនទៅ មីយ៉ានម៉ា។
៤- ភាគីទាំងពីរបានចាប់អារម្មណ៍ អំពីការបន្តប្រឆាំងនឹងជម្ងឺកូវីដ ក្នុងនុះភាគីកម្ពុជាក៏បាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់ជំនួយជាថវិកាដើម្បីទីញវ៉ាក់សាំងចំនួន៣លានដូស។
ភាគីទាំងពីរបានឯកភាពគ្នាខិតខំពង្រឹង ពង្រីកកិច្ចសហ ប្រតិបត្តិការអោយកាន់តែមានប្រសិទ្ធភាពខ្ពថែមទៀត។
ក្នុងឱកាសនុះដែរ ដើម្បីជួយសំរួល និងជំរុញកិច្ចសហប្រតិបត្តិការ AFP បានផ្ដល់កុំព្យូទ័រ ឡេបថប ចំនួន៥គ្រឿងដល់នាយនគរបាលទាំង៥រូប ។
ជំនួបពិភាក្សាបានបញ្ចប់សព្វគ្រប់ក្រោមបរិយាកាសរីករាយ និងស្មារតីសហប្រតិបត្តិការជាមិត្តភាព ៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print