ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសមរវរវាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងលោកTassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបទេីបតែងតាំងថ្មី ប្រចាំកម្ពុជានារសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដៃគូសន្ទនាបានលេីកឡេីងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសេីរនៃភាគីទាំងពីរទាំងលេីវិស័យសេដ្ឋកិច្ចនិងវិស័យអភិវឌ្ឍន៍នានា ក៏ដូចជាគម្រោងការផ្សេងៗ ដែលភាគីទាំងពីរកំពុងរួមគ្នាអនុវត្តនិងលទ្ធផលអនុវត្តកន្លងមក មានដូចជា៖ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ការអភិវឌ្ឍនិងជម្រុញសហគ្រាសធុនតូចនិងមធ្យម បច្ចេកវិទ្យាបៃតង បញ្ហាការប្រែប្រួលអាកាសធាតុ និងការបណ្តុះបណ្តាលធនធានមនុស្សជាដេីម ។ ដោយឡែកក្នុងជំនួបថ្ងៃនេះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់មួយចំនួនរួមមាន៖ការងារអាទិភាពដែលសភាសហគមន៍អឺរ៉ុបនិងក្រសួងត្រូវអនុវត្តរួមគ្នា-សេចក្ដីព្រាងច្បាប់ស្តីពីការវិនិយោគ-ការដោះស្រាយភាពជាន់ភារកិច្ចគ្នារវាងការចុះបញ្ជីផលិតផល របស់វិទ្យាស្ថានស្តង់ដាកម្ពុជា និងក្រសួងសុខាភិបាល-បច្ចេកវិទ្យាបៃតង-និងការគាំទ្រសហគ្រាសធុនតូចនិងមធ្យម ពីបច្ចុប្បន្ននិងអនាគត -សហប្រតិបត្តិការលេីវិស័យកម្មសិទ្ធិបញ្ញា ផ្នែកប្រកាសនីយបត្រតក្កកម្ម-វិស័យស្តង់ដារ-និងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ជា ។ ល ។
ជាចុងបញ្ជប់នៃនៃកិច្ចពិភាក្សលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងគណ:ប្រតិភូសភាពាណិជ្ជកម្មសគមន៍អឺរ៉ុប ដឹកនាំដោយលោកTassilo Brinzer បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យយមានល្បឿនសន្ទុះទៅមុខនិងជោគជ័យនូវបញ្ហាដែលបានលេីកឡេីងខាងលេី ជាពិសេសគឺការអភិវឌ្ឍនិងជម្រុញវិស័យSME ,វិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងឧស្សាហកម្មបៃតងជាដេីម ។ ក្នុងនោះលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានគាំទ្រ និងសង្ឃឹមទុកជាមុននូវជោគជ័យ នៃកិច្ចប្រជុំនាសប្តាហ៍ក្រោយ ជាមួយក្រសួងពាណិជ្ចកម្ម និងស្ថាប័នពាក់ព័ន្ធស្តីពីតំបន់ពាណិជ្ជកម្មសេរី និងកម្មវិធីដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់( RCEP ) ដែលជាកិច្ចព្រមព្រៀងសម្រាប់ជម្រុញល្បឿនសេដ្ឋកិច្ច ពាណិជ្ចកម្ម និងការវិនិយោគដ៏ទូលំទូលាយក្នុងតំបន់ ៕
ដោយ៖ សិលា