លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រធានសភាពាណិជ្ជកម្មសគមន៍អឺរ៉ុបថ្មីប្រចាំកម្ពុជា​

ចែករំលែក៖

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម​រវរវាងលោកកិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងនវានុវត្តន៍​ និងលោកTassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបទេីបតែងតាំងថ្មី​ ប្រចាំកម្ពុជា​នារសៀលថ្ងៃទី​ ០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ដៃគូសន្ទនា​បានលេីកឡេីងពីទំនាក់​ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសេីរនៃភាគីទាំងពីរទាំងលេីវិស័យសេដ្ឋកិច្ច​និងវិស័យ​អភិវឌ្ឍន៍នានា​ ក៏ដូចជា​គម្រោងការផ្សេងៗ​ ដែលភាគីទាំងពីរ​កំពុងរួមគ្នាអនុវត្ត​និងលទ្ធផលអនុវត្តកន្លងមក​ មានដូចជា៖​ ការអភិវឌ្ឍ​វិស័យបច្ចេកវិទ្យា​ ការអភិវឌ្ឍ​និងជម្រុញសហគ្រាសធុនតូច​និងមធ្យម​ បច្ចេកវិទ្យា​បៃតង​ បញ្ហាការប្រែប្រួល​អាកាសធាតុ​ និងការបណ្តុះបណ្តាលធនធានមនុស្សជាដេីម​ ។ ដោយឡែក​ក្នុងជំនួបថ្ងៃនេះ​ ភាគីទាំងពីរ​បានផ្តោតការយក​ចិត្តទុកដាក់​មួយចំនួន​រួម​មាន៖ការងារអាទិភាពដែលសភាសហគមន៍អឺរ៉ុប​និងក្រសួង​ត្រូវអនុវត្តរួមគ្នា-សេចក្ដី​ព្រាង​ច្បាប់​ស្តី​ពី​ការវិនិយោគ​-ការដោះស្រាយភាពជាន់ភារកិច្ចគ្នារវាងការចុះបញ្ជីផលិតផល​ របស់វិទ្យាស្ថានស្តង់ដាកម្ពុជា​ និងក្រសួង​សុខាភិបាល​-បច្ចេកវិទ្យា​បៃតង​-និងការគាំទ្រសហគ្រាសធុនតូច​និងមធ្យម​ ពីបច្ចុប្បន្ន​និងអនាគត​ -សហប្រតិបត្តិការលេីវិស័យកម្មសិទ្ធិបញ្ញា​ ផ្នែកប្រកាសនីយបត្រតក្កកម្ម-វិស័យស្តង់ដារ-និងវិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​
ជា​ ។ ល​ ។
ជាចុងបញ្ជប់​នៃនៃកិច្ចពិភាក្សលោកកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ និងគណ:ប្រតិភូ​សភាពាណិជ្ជកម្ម​សគមន៍អឺរ៉ុប​ ដឹកនាំដោយលោកTassilo Brinzer បានបង្ហាញនូវការប្តេជ្ញាចិត្ត​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យយមានល្បឿនសន្ទុះទៅមុខ​និងជោគជ័យ​នូវបញ្ហាដែលបានលេីកឡេីងខាងលេី​ ជាពិសេស​គឺការអភិវឌ្ឍ​និងជម្រុញវិស័យ​SME ,​វិស័យបច្ចេកវិទ្យា​ វិទ្យាសាស្ត្រ​ និងឧស្សាហកម្មបៃតង​ជាដេីម​ ។ ក្នុងនោះលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ ក៏បាន​គាំទ្រ​ និងសង្ឃឹម​ទុកជាមុននូវជោគជ័យ​ នៃកិច្ចប្រជុំនាសប្តាហ៍ក្រោយ​ ជាមួយ​ក្រសួង​ពាណិជ្ចកម្ម​ និងស្ថាប័នពាក់ព័ន្ធ​ស្តី​ពី​តំបន់ពាណិជ្ជកម្មសេរី​ និងកម្មវិធីដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់​( RCEP )​ ដែលជាកិច្ចព្រមព្រៀងសម្រាប់ជម្រុញល្បឿនសេដ្ឋកិច្ច​ ពាណិជ្ចកម្ម​ និងការវិនិយោគដ៏ទូលំទូលាយក្នុងតំបន់​ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print