ភ្នំពេញ៖ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជា ប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ សូមអញ្ជើញ ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ចូលមក កាន់ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ – បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ – នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩.០០នាទីព្រឹក ។
ដើម្បីចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ ។
ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ទាំងអស់ ត្រូវចូលខ្លួន មកបំភ្លឺឲ្យទាន់ពេលវេលាតាមកាលបរិច្ឆេទខាងលើជាកំហិត ។ បើពុំដូច្នោះទេ ក្រសួងនឹងបន្តនីតិវិធីចាត់វិធាន តាមផ្លូវច្បាប់ដោយការចាំបាច់ ៕
...