រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអញ្ជើញ ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ចូលមក កាន់ទីស្តីការក្រសួង នៅថ្ងៃពុធ ទី១០ កុម្ភៈ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជា ប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ សូមអញ្ជើញ ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ចូលមក កាន់ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ – បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ – នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩.០០នាទីព្រឹក ។

ដើម្បីចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ ។

ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ទាំងអស់ ត្រូវចូលខ្លួន មកបំភ្លឺឲ្យទាន់ពេលវេលាតាមកាលបរិច្ឆេទខាងលើជាកំហិត ។ បើពុំដូច្នោះទេ ក្រសួងនឹងបន្តនីតិវិធីចាត់វិធាន តាមផ្លូវច្បាប់ដោយការចាំបាច់ ៕

...


ដោយ, ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print