សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការរៀបចំក្រុមហ៊ុនតាមស្តង់ដារក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ និងការចូលរួមកម្មវិធីឧត្តមភាពលើកទី២”

ចែករំលែក៖

ភ្នំពេញ, នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២១ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) និងសភាពាណិជ្ជកម្មកម្ពុជា បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការរៀបចំក្រុមហ៊ុនតាមស្តង់ដារក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ និងការចូលរួមកម្មវិធីឧត្តមភាពលើកទី២” ដល់សមាជិក-សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក. និង ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅទីស្តីការរបស់ គ.ម.ក.។

សិក្ខាសាលានេះ បានផ្តល់នូវពុទ្ធិជាមូលដ្ឋានដល់អ្នកចូលរួមពាក់ព័ន្ធនឹងអភិបាលកិច្ចសាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម, អត្ថប្រយោជន៍ក្នុងការបោះផ្សាយលក់មូលបត្រជាសាធារណៈ និងការត្រៀមខ្លួនចូលកម្មវិធី “កម្មវិធីឧត្តមភាពលើកទី២”។ កម្មវិធីឧត្តមភាព គឺជាកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំអភិបាលកិច្ចសាជីវកម្ម របាយការណ៍ហិរញ្ញវត្ថុ ផែនការអាជីវកម្ម និងអនុលោមភាពតាមច្បាប់ស្របតាមបទដ្ឋានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ។

សិក្ខាសាលានេះ បញ្ចប់នៅវេលាម៉ោង ១២៖១៥នាទីថ្ងៃ ក្រោមបរិយាកាសរីករាយ និងស្និតស្នាល ប្រកដោយលទ្ធផលផ្លែផ្កាគួរជាទីមោទន។

*សម្រាប់សមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា និងម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីនេះ អាចចុះឈ្មោះចូលរួមពីថ្ងៃជូនដំណឹងនេះ តាមរយៈ Link: http://bit.ly/ep2secc ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខទូរសព្ទ ០៨៩ ៨៩៩ ៩១៤ ឬ ០១៦ ៦៦៣ ៦៥៤ ឬអ៊ីមែល៖ [email protected] ឬទស្សនាគេហទំព័រ www.secc.gov.kh/ep/2/ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print