អាវុធហត្ថខណ្ឌមានជ័យ​ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់​ក្រោយពីលួចដែកប្រជាពលរដ្ឋមិនបានសម្រេច

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពចូលលួចដែកប្រជាពលរដ្ឋមិនបានសម្រេច​ ត្រូវម្ចាស់ដែកឃេីញទាន់ស្រែកឆោឡោហើយដេញចាប់ខ្លួនបានម្នាក់ប្រគល់ឲ្យកងរាជអាវុធហត្ថខណ្ឌមានជ័យ​ និង២នាក់ទៀតរត់គេចខ្លួន​បាត់ កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល​ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្បែរវត្តពោធិញាណ ក្នុងភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ ជនសង្ស័យម្នាក់ដែលកងរាជអាវុធហត្ថខណ្ឌមានជ័យ​ឃាត់ខ្លួនមានឈ្មោះ​ ម៉ៅ យុង ភេទប្រុស​ អាយុ១៦ឆ្នាំ មុខរបររើសអេតចាយ​ ស្នាក់នៅភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។ ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណនោះទេ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញ​ជនសង្ស័យ៣នាក់បានដើរចូលក្នុងរបងផ្ទះប្រជាពលរដ្ឋ​ រួចធ្វើសកម្មភាពលួចយកដែករបស់ប្រជាពលរដ្ឋ​ តែត្រូវម្ចាស់ឃេីញទាន់ក៏បានស្រែកថាចោរៗ។ ពេលឮដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរខាងក៏ជួយឃាត់ខ្លួនជនសង្ស័យបានម្នាក់​ ប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ​ ដេីម្បីយកទៅសួរនាំ​ រីឯ២នាក់ទៀតរត់គេចខ្លួនបាត់ ។

​ បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ​ ដេីម្បីកសាងសណុំរឿងបញ្ជូនទៅមូលដ្ឋានកងអាវុធហត្ថរាជធានីភ្នំពេញ​ ចាត់ការតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print