ខេត្តកំពង់ឆ្នាំង, តាមពិតទៅ ! ពាក្យចាស់តែងលើកឡើងថា, ការស្លាប់គឺទៀង ប៉ុន្តែពេលវេលាស្លាប់វាមិនទៀង។ និយាយជារួមទៅ មនុស្សសត្វ ដែលមានជីវិតរស់នៅលើលោកសន្និវាសយើងនេះ គ្មាននរណាមួយ ឬសត្វណាមួយ មានជីវិតអមតៈ ជៀសផុតពីកំណែនមច្ចុរាជ មិនព្រមប្រគល់ខ្លួនទៅកាន់សមរភូមិមរណៈនោះឡើយ។ ប៉ុន្តែហេតុការណ៍ដែលកើតឡើងនៅខេត្តកំពង់ឆ្នាំង ពិតជាគួរឲ្យរន្ធត់និងសោកស្តាយ ខណៈកូនកំលោះបានស្លាប់ចោលកូនក្រមុំ ពេលកំពុងរៀបចំខ្លួនទទួលភ្ញៀវទាំងសងខាងចូលរោងការ។
ប្រជាពលរដ្ឋបានបាននិយាយថា, ពិតជាគួរឲ្យរន្ធត់និងអាសូរមែនទែន ដែលភ្ញៀវគ្រប់គ្នានឹកស្មានមិនដល់ គ្រប់គ្នានឹងឃើញកូនកំលោះ កូនក្រមុំឈរទទួលភ្ញៀវនៅល្ងាចនេះ ប៉ុន្តែបែរជាកូនកំលោះស្លាប់ចោលកូនក្រមុំ ដោយមិនបានលាមួយម៉ាត់(ខ្យល់គរ) ។ ខណ:មានអការៈមិនស្រួលខ្លួន ក្រុមគ្រួសារបានព្យាយាមដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
នៅរសៀលថ្ងៃទី ៤ ខែកុម្០ ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កូនកំលោះម្នាក់ខ្យល់គរបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ខណៈដែលម៉ោងហូបការជិតមកដល់ ហើយភ្ញៀវក៍ត្រៀមទៅចូលរួមក្នុងពិធីមង្គលការ វេលាម៉ោង៥ល្ងាចនេះ កម្មវិធីអាពាហ៍ពិពាហ៍នេះ ធ្វើឡើងនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
វេលាម៉ោង ១៥:៣០នាទី សាកសព ឈ្មោះ ក្រុង ពុធ ភេទ ប្រុស អាយុ ៥២ ឆ្នាំទីកន្លែងកំណើតភូមិសំរោង សង្កាត់ ផ្សារឆ្នាំង ក្រុង/ខេត្ត កំពង់ឆ្នាំង សពតម្កល់ ធ្វើបុណ្យនៅគេហដ្ឋាននៅភូមិ សំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។
សូមជម្រាបជូនថា, រោងការដែលនឹងត្រៀម ទទួលភ្ញៀវប្រុសស្រី ចាំសងខាង បានក្លាយទៅជាស្ងាត់ជ្រងំ គឺរោងការក្លាយទៅជារោងបុណ្យសព គួរឲ្យសោកសម្រែង មិននឹកស្មានដល់ថា មច្ចុរាជមកឆក់យកជីវិតកូនកំលោះក្នុងថ្ងៃមង្គលការយ៉ាងដូច្នេះសោះ៕
ដោយ, សិលា