ចិននិងឥណ្ឌាកំពុងប្រជែងទំនាក់ទំនងការបរទេសវ៉ាក់សាំងកូវីដ​-១៩

ចែករំលែក៖

បរទេស: នៅថ្ងៃដែល ប្រទេសអាហ្វ្រិកខាងត្បូង​ប្រកាសទទួលបានវ៉ាក់សាំង​ចំនួន​១លានដូសពី ប្រទេសឥណ្ឌា ​ ចិនក៏បានប្រកាសផ្តល់ជំនួយដល់ប្រទេសផ្សេងទៀតក្នុងនោះមានប៉ាគីស្ថានជាដើម ។

ប្រទេសអាហ្វ្រិកខាងត្បូង ទើបតែទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​Covishield ចំនួន១លានដូសផលិតដោយ​មមជ្ឈមណ្ឌល​Serum របស់ឥណ្ឌា​។ ការផ្តល់ជំនួយវ៉ាក់សាំងខាងលើរបស់ឥណ្ឌា គឺជាយុទ្ធសាស្ត្រនយោបាយការបរទេស វ៉ាក់សាំង​ ដើម្បីបង្កើនទំនាក់ទំនង និងឥទ្ធិពលនៅលើឆាកអន្តរជាតិ។ សកម្មភាពរបស់ឥណ្ឌា គឺជាការប្រកួតប្រជែងជាមួយចិន ក្នុងវិស័យការទូតវ៉ាក់សាំង​។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោកCyril Ramaphosa បានលើកឡើងថា ​​វ៉ាក់សាំង​ប្រឆាំងកូវីដ ១៩​របស់ឥណ្ឌា នឹងជួយដល់ប្រទេសទេសនេះអាចយកឈ្នះទៅលើកូវីដ​-១៩​ ដើម្បីដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ​។
ក្រៅពីឥណ្ឌាប្រទេសអាហ្វ្រិកខាងត្បូង កំពុងតែព្យាយាមស្នើសុំវ៉ាក់សាំង១២លានដូស​ ពី Covax ​ ជាស្ថាប័នរបស់អង្គការសុខភាពពិភពលោក ​។ តាមគម្រោង ប្រទេសអាហ្វ្រិកខាងត្បូងនិឹងទទួលបានវ៉ាក់សាំងចំនួន​២លានដូសពី​ Covax នៅមុនខែមីនាឆ្នាំ​២០២១។
ចិនគឺជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំង​ច្រើនជាងគេបំផុត​ បើទោះបីវ៉ាក់សាំងរបស់ចិនមានប្រសិទ្ធភាពជាង៥០%ក៏ដោយ។ ប៉ុន្តែប្រទេសជាច្រើន ចង់បានជំនួយវ៉ាក់សាំងពីចិនដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។
សម្រាប់ប្រទេសក្នុងទ្វីបអាហ្រិក ចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេស Zimbabwe, Sierra Leone និងGuinea ។ អ្នកនាំពាក្យក្រសួងការបរទេសចិន​បានឲ្យដឹងថា ​មកទល់ពេលនេះចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់​៣៩ ប្រទេសជុំវិញពិភពលោក​៕

...

ដោយ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print