រដ្ឋាភិបាលយោធាមីយ៉ានម៉ា ​បិទបណ្តាញសង្គម ដើម្បីរក្សា សណ្តាប់ធ្នាប់

ចែករំលែក៖

ប្រទេសភូមា: បណ្តាសង្គមទាំងឡាយក្នុងប្រទេសនេះ មានទាំង Facebook, Instagram និងបណ្តាញផ្ញើសារ ទាំងឡាយដូចជាWhatsApp និង Facebook Messenger ​ត្រូវបានបិទទាំងស្រុងនៅក្នុងប្រទេស​​ នេះ។

អ្នកនាំពាក្យក្រុមហ៊ុន ហ្វេសប៊ុក បានលើកឡើងថា «យើងដឹងថា ការចូលទៅកាន់បណ្តាញសង្គមនាពេលនេះគឺត្រូវបានកាត់ផ្តាច់ ។ យើងកំពុងតែធ្វើសកម្មភាព ដើម្បី អំពាវនាវដល់រដ្ឋាភិបាលយោធា​ដើម្បី​បើកដំណើរការឡើងវិញ ជាការជួយដល់ពលរដ្ឋមីយ៉ានម៉ា អាចទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិបាន​»។
តាមបណ្តាញព័ត៌មានMPT ជារបស់រដ្ឋមីយ៉ានម៉ាគ្រប់គ្រងដោយកម្លាំងយោធា បានឲ្យដឹងថា មានពលរដ្ឋ​ដល់ទៅ​២៣លាននាក់ ត្រូវបានបិទបណ្តាញសង្គម មិនអាចចូលទៅកាន់Facebook Messenger, Instagram និង WhatsApp។​
កន្លងមក រដ្ឋមន្ត្រី ក្រសួងព័ត៌មានមីយ៉ានម៉ា បានឲ្យដឹងកាលពីថ្ងៃទី ៣ខែកុម្ភៈថា , បណ្តាញសង្គមនឹងត្រូវបិទរហូតដល់ចុងសប្តាហ៍នេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ បញ្ចៀសការប្រមូលផ្តុំគ្នា​ ចែករំលែកព័ត៌មានមិនពិត។
នៅពេលនេះដែរអ្នកនាំពាក្យ សម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានប្រកាសថា លោកស្រី អង់សានស៊ូជី និង ប្រធានាធិបតីU Win Myint ព្រមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង មន្ត្រីជាច្រើនទៀត​ មិនទាន់ដោះលែងនៅឡើយទេ៕

...

ដោយ, ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print