ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានរៀបចំការប្រកួតកីឡា ប៉េតង់ដណ្តើមពានរង្វាន់ លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន លើកទី៦ ដោយមានក្លិប សមាគមកីឡាបានបញ្ជូនអត្តពលិករបស់ខ្លួនឲ្យមកចូលរួមប្រកួតចំនួន១២ក្លិប មានរយៈពេល៣ថ្ងៃ ។
សម្រាប់ការប្រកួត កីឡាប៉េតង់ដណ្តើមពាន់រង្វាន់ប្រធានសហព័ន្ធខាងលើនេះ មានដូចជាវិញ្ញាសា ឯកត្តជន បុរស-នារីវាយយកពិន្ទិវិញ្ញាសា២នាក់ទល់ បុរស់-នារី៣នាក់ទល់៣ បុរស់-នារីនិងម៉ិច បានចែកជា៤ពូល AនិងB មាន៦ក្រុម រីឯពូលCនិង D មាន៥ក្រុម ក្នុងនោះពានរង្វាន់វ័យចាស់ មាន១៤ក្រុម ចែកជា៣ពូល ។
ដោឡែក វិញ្ញាសាវាយពិន្ទុ ឯកត្តជនយុវជនមានចំនួន១២ក្រុម ទី១- មន្ទីអប់រំកាយនិងកីឡា ខេត្តកណ្តល ទី២- ភូមិភាគពិសេស ទី៣- ក្លិបនាគរាជ ទី៤ -ទីស្តីការ គណៈរដ្ឋមន្ត្រី ទី៥-គិរីវង្សសែន ជ័យទី៦- ក្រសួងការពារជាតិ ទី៧-ក្រសួងមហាផ្ទៃ ទី៨ -មន្ទីរអប់រំកាយនិងកីឡា ខេត្តព្រៃវែង ទី៩-អគ្គហេរញ្ញ-កពជ ទី១០- មន្ទីរអប់រំកាយនិងកីឡា ខេត្តស្វាយរៀង ទី១១-សាលាអន្តរជាតិវេស្ទលែនដ៍ និងទី១២ -មជ្ឈមណ្ឌល -ខភម ។
វិញ្ញាសាវាយពិន្ទុឯកត្តជនផ្នែកយុវនារី មាន៩ក្រុមទី១- មន្ទីអប់រំកាយនិងកីឡា ខេត្តកណ្តល ទី២- ក្លិបនាគរាជ ទី៣- ទីស្តីការ គណៈរដ្ឋមន្ត្រី ទី៤គិរីវង្សសែន ជ័យទី៥-ក្រសួងការពារជាតិ ទី៦-ក្រសួងមហាផ្ទៃ ទី៧-អគ្គហេរញ្ញ-កពជ ទី៨-សាលាអន្តរជាតិវេស្ទលែនដ៍ និងទី៩- មជ្ឈមណ្ឌល -ខភម ។
សហព័ន្ធកីឡាប៊ូលនិងប៉េតង់ធ្លាប់មានបទពិសោធន៍រៀបចំការប្រកួត ដណ្តើមពានរង្វាន់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា លើកទី៥-៦និងធ្លាប់ធ្វើម្ទាស់ផ្ទះក្នុងការក្រួតកីឡាប៉េតង់ជើងឯកអាស៊ី ២លើករួចទៅហើយក្តី ប៉ុន្តែសមត្ថភាពមន្ត្រីបច្ចេសពិសេសផ្នែករដ្ឋាបាលហាក់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំឯកសារ របាយការណ៍ ប្រកួតឲ្យបានត្រឹមត្រូវ តាមស្តង់ដាជាតិ និងអន្តរជាតិនៅឡោឡើយទេ។ជាក់ស្តែងសកម្មភាពមន្ត្រីបច្ចេកទេសថ្មី ដែលសហព័ន្ធកីឡាប៊ូលនិងប៉េតង់ បានបណ្តុះបណ្តាលិងដាក់សាកល្បងឲ្យធ្វើការងារដោយមិនចាំបាច់ពឹងពាក់មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអប់រំកាយនិងកីឡា ដើម្បីបង្ហាញឲ្យអគ្គនាកកីឡាបានមើលឃើញថា សហព័ន្ធពិតជាមានធនធានមនុស្សគ្រប់គ្រាន់អាចបម្រើដល់ការប្រកួតនានាបានដោយខ្លួនឯង ៕