ពលរដ្ឋក្រីក្រចំនួន៦គ្រួសានៅសង្កាត់ទឹកថ្លា បានទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ពលរដ្ឋក្រីក្រចំនួន៦គ្រួសា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានទទួលអំណោយ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខចែកជួនដល់លំនៅដ្ឋាន កាលពីម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ ហើយប្រជាពលរដ្ឋដែលបានទទួលអំណោយនោះមាន៣
ភូមិគឺ ទី១ភូមិត្រពាំងឈូក ទី២ភូមិបូរី១០០ខ្នង និងទី៣ភូមិសេប៉េសេ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកថេង សុថុល ប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលរងខណ្ឌបានអញ្ជេីញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងសម្ភារៈមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជួនប្រជាពលរដ្ឋក្រីក្រចំនួន ៦គ្រួសារដែលជួបការខ្វះខាតនៅក្នុងជីវភាព។

លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខក៍បានពាំនាំនូវការសាកសួរសុខទុក្ខគ្រួសាររទីទាល់ក្រទាំងអស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាថាថ្វីត្បិតលោកមិនបានអញ្ជើញមកផ្ទាល់ក៏ពិតមែនតែលោកតែងតែបានគិតគូរដល់សុខ និងទុក្ខពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ហើយបេសកម្មរបស់កាកបាទក្រហមកម្ពុជាបានដើរតួជាសំខាន់ សម្រាប់ជួយដល់ប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាសន៍ ពណ៌ សម្បុរ និងមិនបម្រើអោយគណបក្សនយោបាយណាមួយឡើយ។

ជាមួយគ្នានេះដែរគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបានឧបត្ថម្ភថវិកា ដោយក្នុងមួយគ្រួសារទទួលបានទឹកប្រាក់ចំនួន ៥ម៉ឺនរៀល អង្ករចំនួន២០កីឡូ ស្ករស៣កីឡូ មី១កេស ទឹកក្រូច១កេស ទឹកដោះគោ២កំប៉ុង ទឹកត្រី១យួរ ទឹកសីុអីុវ១យួរ ទឹកសុទ្ធ១កេះ និងសម្ភារៈប្រើប្រាស់ផ្ទះបាយមួយចានដែកធំ។

ប្រជាពលរដ្ឋក្រីក្រនោះ ទី១មានឈ្មោះ សុខ វណ្ណះ ភេទស្រី អាយុ៧៦ឆ្នាំនៅភូមិសេប៉េសេ ទី២ឈ្មោះ រស់ ហួន ភេទស្រី អាយុ៥២ឆ្នាំនៅ ភូមិត្រពាំងឈូក  ទី៣ឈ្មោះ ពេជ្រ សុខុម ភេទស្រី អាយុ៦៤ឆ្នាំស្នាក់នៅសេប៉េសេ ទី៤ឈ្មោះ ចាន់ សាម៉ុន ភេទស្រី អាយុ៦២ឆ្នាំនៅភូមិសេប៉េសេ ទី៥ ឈ្មោះ នូ យឿន ភេទស្រី អាយុ៦០ឆ្នាំ នៅភូមិបុរី១០០ខ្នង និងទី៦ឈ្មោះ នួន សុខុន ភេទស្រី អាយុ៥៥ឆ្នាំនៅភូមិបុរី១០០ខ្នង៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print