សាលាខេត្តរតនគិរីប្រារព្ធទិវាទីក្រុងស្អាតលើកទី៤ ឆ្នាំ២០១៦ក្រោមប្រធានបទ «ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន»

ចែករំលែក៖

ខេត្តរតនគិរី៖ លោកលី វិន អភិបាលរងខេត្តបានអានសារលិខិតរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារដូច្នេះថាពិធីចូលរួមអបរសាទរជាមួយបងប្អូនរួមជាតិទាំងអស់ក្នុងឱកាសប្រារព្ធទិវាទីក្រុងស្អាតលើកទី៤ឆ្នាំ២០១៦ក្រោមប្រធានបទ ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន បានរៀបចំវេទិការជាតិ ដែលប្រារព្ធធ្វើឡើងលើកទី១នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមុខបរិវេណមន្ទីរវប្បធម៌ ខេត្តរតនគិរី។

ព្រឹត្តិការណ៍ទាំងអស់នេះពិតជាបានចូលរួមចំណែកបំផុសស្មារតីដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះយុវជនកុលបុត្រ កុលធីតាខ្មែរអោយបន្តជម្រុញនិងយកចិត្តទុកដាក់កាន់តែខ្ពស់ថែមទៀតក្នុងការលើកកំពស់ការអភិវឌ្ឍន៍បៃតងវិស័យទេសចរណ៍ឲ្យមានផ្លែផ្កាដល់ការរីកចំរើននៃសង្គមជាតិ។

លោកង៉ែត ពិទូ ប្រធានមន្ទីរទេចរណ៍ខេត្តបានឲ្យដឹងថា ការចូលរួមទីក្រុងស្អាតនេះលោកសង្កត់ធ្ងន់ថាដើម្បីបញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីនេះអោយយល់ច្បាស់អំពីបញ្ហាអនាម័យ បរិស្ថាន តាមដងផ្លូវសាធារណៈនិងរម្មណីយដ្ឋានទេសចរណ៍មួយចំនួនដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តដោយឃើញថាប្រជាពលរដ្ឋក្នុងខេត្តរតនគិរីនេះចេះយកចិត្តទុកដាក់អំពីអនាម័យ និងបរិស្ថាន។ ហើយការចូលរួមសំអាតបរិស្ថាននាព្រឹកនេះមានសិស្សានុសិស្ស ក្រុមយុវជនកាយារិទ្ធ យុវជនកាកបាតក្រហម ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិងឯកជនក្រុមហ៊ុនឯកជនអាជ្ញាធរខេត្តក្រុងមន្ទីរទេសចរណ៍សរុបប្រមាណជាង២០០០នាក់ បានចូលរួមធ្វើអនាម័យប្រមូលសំរាមសំអាតបរិស្ថានក្នុងក្រុងបានលុង។ ដែលមានគោលដៅបែងចែកទូទាំងក្រុងបានលុង ដូចជារម្មណីយដ្ឋានបឹងកន្សែង បឹងយក្សឡោម ជ្រោះទឹកធ្លាក់កាចាញ រម្មណីយដ្ឋានភ្នំស្វាយ ជាពិសេសតាមដងផ្លូវសារធារណៈ និងជុំវិញផ្សារបានលុង។

លោកបន្តថា ទិវាទីក្រុងស្អាតនេះផ្តោតទៅខាងអាជ្ញាធរក្រុង សង្កាត់ ភូមិ ជម្រុញបណ្តុះស្មារតីអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានចេះស្រលាញ់និងចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាន និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវហើយយល់ច្បាស់អំពីអនាម័យស្អាតបរិស្ថានស្អាតដើម្បីបុព្វហេតុចូលរួមទីក្រុងស្អាតផងដែរ៕

20160225225643

20160225225640

20160225225641

20160225225642

...

ដោយ៖ វុទ្ធ ឦសាន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print