នៅថ្ងៃទី២៣ខែកុម្ភៈតម្លៃប្រេងនៅ លើពិភពលោកបន្ដធ្លាក់ចុះទាប ក្រោយ ពេលរដ្ឋមន្ដ្រីក្រសួងប្រេងអារ៉ាប៊ីសាអ៊ូឌីត លោក Ali Al Naimi ប្រកាសថា ប្រទេសរបស់លោកមិនអាចកាត់បន្ថយ ការផលិតប្រេងបានឡើយ ។
តម្លៃប្រេងនៅក្នុងទីផ្សារទីក្រុងញូវ យ៉ក សហរដ្ឋអាមេរិកបានថយចុះ១.៥២ ដុល្លារស្មើ៤.៦ភាគរយ សល់តែ៣១.៨៧ ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល។ ចំណែក នៅទីក្រុងឡុងដ៍ តម្លៃប្រេងធ្លាក់ថ្លៃ១.៤២ ដុល្លារស្មើ៤.១ភាគរយ ។
តាមការប្រកាសរបស់រដ្ឋមន្ដ្រីក្រសួង ថាមពលប្រេងអារ៉ាប៊ីសាអ៊ូឌីតដើម្បីទប់ស្កាតការផ្គត់ផ្គង់លើសលប់ប្រទេស ដែលផលិតប្រេងច្រើនបំផុតចាំបាច់ត្រូវតែឯកភាពគ្នាបង្កកការផលិតរបស់ខ្លួនឱ្យដូចកាលពីខែមករា ដូចដែលបាន ព្រមព្រៀងនៅក្នុងកិច្ចប្រជុំរវាងរុស្ស៊ី អារ៉ាប៊ីសាអ៊ូបិឌិត កាតារ៍ និងវេណេហ្ស៊ូ អេឡា ។
ចំណែករដ្ឋមន្ដ្រីថាមពលប្រេងរបស់ប្រទេសអ៊ីរ៉ង់លោក Bijan Namadar Zanganeh ប្រឆាំងទៅនឹងគម្រោង បង្កកការផលិតប្រេង គឺជារឿងមិនត្រឹម ត្រូវឡើយដោយសារតែប្រទេសនៅជិតខាងបន្ដផលិតរហូតដល់១០លានបា រ៉ែលក្នុងមួយថ្ងៃ។ ចំណែកប្រទេសដែល អាស្រ័យលើប្រេងវិញត្រូវឱ្យបង្កកគឺជា រឿងមិនសមហេតុផល ។
ទីផ្សារប្រេងនៅលើពិភពលោកក៏បាន តាមដានយ៉ាងយកចិត្ដទុកដាក់បំផុត ពីស្ថានភាពស្ដុកប្រេងរបស់អាមេរិក និង គម្រោងលក់ប្រេងចេញក្នុងតម្លៃថោក។ ប្រទេសជាច្រើនចង់សហការជាមួយ មហាអំណាចអាមេរិកដើម្បីទិញប្រេងពីទីនោះក្នុងតម្លៃថោក ក្រោយពេលរដ្ឋ ភិបាលទីក្រុងវ៉ាស៊ីនតោនបានអនុម័ត លក់ប្រេងចេញទៅក្រៅប្រទេស ។
អ៊ីរ៉ង់ទើបតែមានឱកាសបាននាំប្រេងទៅកាន់ក្រៅប្រទេស ទាំងនោះហើយ អ៊ីរ៉ង់មិនអាចកាត់បន្ថយការផលិតនោះ ឡើយ។ក្រោយទទួលបានការលើកលែង ទណ្ឌកម្ម អ៊ីរ៉ង់បានចាប់ផ្ដើមនាំប្រេងឆៅ ជាច្រើនទៅកាន់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប ដែលជាទីផ្សារដែលមានសក្ដានុពលបំផុត អាចកំណត់តម្លៃប្រេងឡើងឬចុះថ្លៃបាន។
សារព័ត៌មានBloomberg ពេលថ្មីៗ នេះបានផ្សាយថា ក្រោយពេលអ៊ីរ៉ង់រួច ផុតពីទណ្ឌកម្មប្រទេសនេះក៏បានចាប់ ផ្ដើមនាំប្រេងចេញទៅក្រៅប្រទេស ហើយអឺរ៉ុបជាប្រទេសដំបូងគេបង្អស់ ដែលនាំប្រេងទៅកាន់ទីនោះ ។
អ៊ីរ៉ង់មានគម្រោងបង្កើនការផលិត ប្រេងបន្ថែមរហូតដល់ទៅ១លាន បារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០១៦នេះ។ ប្រទេសដែលបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងទិញប្រេងពីអ៊ីរ៉ង់ រួមក្រុមហ៊ុន Total SA របស់បារាំង ក្រុមហ៊ុនHell-enic Petroleum SA របស់ក្រិក។ តាម តួលេខរបស់ក្រសួងថាមពលប្រេងអ៊ីរ៉ង់បានឱ្យដឹងថា នៅខែមករា ឆ្នាំ២០១៦ នេះ អ៊ីរ៉ង់បានបូបប្រេងរហូតដល់២.៨៦លាន បារ៉ែលក្នុងមួយថ្ងៃ ។
អ៊ីរ៉ង់នឹងបញ្ជូនប្រេងទៅកាន់តំបន់អឺរ៉ុប ក្នុងពេលដំបូងមាន៤លានបារ៉ែល ក្នុង នោះ២លានផ្ដល់ឱ្យក្រុមហ៊ុនតូតាល់របស់ បារាំង ក្រៅពីនេះផ្ដល់ឱ្យក្រុមហ៊ុនរបស់ ប្រទេសអេស្ប៉ាញ ។
ក្រោយទណ្ឌកម្មត្រូវបានដកហូតទាំងស្រុងនៅថ្ងៃទី១៦ ខែមករា អ៊ីរ៉ង់ក៏បាន ជម្រុញឱ្យមានកំណើនសេដ្ឋកិច្ចតាមរយៈ ការលក់ប្រេង។ មិនត្រឹមតែប៉ុណ្ណោះ អ៊ីរ៉ង់ក៏ទទួលបានប្រាក់៣០ពាន់លានដុល្លារ ដែលត្រូវសហគមន៍អន្ដរជាតិបង្កកកាល ពីពេលកន្លងមកផងដែរ ។
តម្លៃប្រេងធ្លាក់ចុះប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសអាស្រ័យប្រេង ដូចរុស្ស៊ីនិង វេណេហ្ស៊ូអេឡាជាដើម។ កន្លងមកក្រុម ហ៊ុនប្រេងជាតិវេណេហ្ស៊ូអេឡា PDVSA បានប្រកាសថា ប្រទេសចំនួន៧ក្នុង ចំណោមប្រទេស១៣ជាសមាជិករបស់ អង្គការនាំប្រេងចេញច្រើនបំផុតលើពិភព លោកបានគាំទ្រសំណើជួបប្រជុំជាបន្ទាន់ ទាន់ដើម្បីធ្វើឱ្យតម្លៃប្រេងឡើថ្លៃវិញ ។
រដ្ឋមន្ដ្រីទទួលបន្ទុកថាមពលប្រេង របស់វេណេហ្ស៊ូអេឡាលោក Eulogio Del Pino បានប្រកាសពីព័ត៌មានខាង លើក្រោយពេលដែលលោកបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាតារ៍ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត។ លោក Pino បញ្ជាក់ថា ប្រទេសជាច្រើនមានបំណង ចង់ឱ្យមានសកម្មភាពរួមដើម្បីធ្វើឱ្យ តម្លៃប្រេងនៅលើពិភពលោកកើនឡើង ដូចដើមវិញ។បច្ចុប្បន្នតម្លៃប្រេងទាប បំផុត ធ្វើឱ្យប្រទេសដែលផលិតប្រេង ទទួលរងការខាតបង់ជាច្រើន ។
វេណេហ្ស៊ូអេឡាជាប្រទេសនាំប្រេង ចេញលំដាប់ទី៥នៅលើពិភពលោកបាន អំពាវនាវដល់ OPEC កោះប្រជុំជាបន្ទាន់ ដើម្បីរកវីធីសាស្ដ្រជួយស្ដារតម្លៃប្រេង ឡើងវីញក្រោយពេលបានធ្លាក់ថ្លៃជា ប្រវត្ដិសាស្ដ្រ។ ចំណែកការផ្គត់ផ្គង់ចេះ តែកើនឡើងធ្វើឱ្យតម្លៃមិនអាចឡើងថ្លៃវិញបាន។ ក្រៅពីអ៊ីរ៉ង់ទទួលបានការលើក លេងទណ្ឌកម្មក្រោយកិច្ចព្រមព្រៀងបរមាណូ អ៊ីរ៉ង់ក៏បាននាំចេញប្រេងទៅកាន់ ទីផ្សារពិភពលោកជាច្រើនទៀតធ្វើឱ្យ តម្លៃប្រេងដាំក្បាលចុះរហូតដល់ក្រោម៣០ដុល្លារក្នុងមួយបារ៉ែល ។
តាមក្រុមអ្នកឯកទេសប្រសិនបើ ប្រទេសជាសមាជិក OPEC ទាំង១៣កាត់ បន្ថយការនាំចេញប្រេងនោះតម្លៃនឹង កើនឡើងវិញជាមិនខាន។ ប៉ុន្ដែពិការ ក្នុងការសម្រេចប្រសិនបើគ្មានការយល់ព្រមពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត និង ប្រទេសនាំចេញប្រេងសំខាន់ទៀត។ គួរ បញ្ជាក់ផងដែរថា នឹងមកអារ៉ាប៊ីសា អ៊ូឌីតធ្លាប់បានប្រកាសថា និងមិនកាត់ បន្ថយការនាំប្រេងចេញទៅក្រៅឡើយ បើទោះតម្លៃធ្លាក់ចុះក៏ដោយ ។
កាលពីឆ្នាំ២០១៥ វេណេហ្ស៊ូអេឡា ក៏បានស្នើឱ្យ OPEC កាតបន្ថយការ ផលិតរបស់ខ្លួន ប៉ុន្ដែមិនបានសម្រេច ធ្វើឱ្យតម្លៃប្រេងកាន់តែធ្លាក់ចុះបន្ដ បន្ទាប់។ ប្រទេសដែលមានសេដ្ឋកិច្ច ជាតិអាស្រ័យលើការនាំចេញប្រេង ដូច វេណេហ្ស៊ូអេឡារុស្ស៊ីជាដើមទទួលរងការ ខាតបង់រាប់សិបពាន់លានដុល្លារក្នុង មួយឆ្នាំៗដោយសារតែប្រេងធ្លាក់ថ្លៃ ៕ ប្រែសម្រួល៖ ថាច់ យ៉ាត