ខេត្តកំពង់ឆ្នាំង, នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រីទទួកបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមកពីគ្រប់ មន្ទីរ ក្រសួងស្ថាប័នពាក់ព័ន្ធ អញ្ជេីញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីវេទិកាសាធារណៈ លេីកទី ១ នៃដេីមឆ្នាំ២០២១។
ក្នុងវេទិកានេះ លោកប្រធានបាន៖
១. ដោះស្រាយទំនាស់ដីធ្លី (ទន្ទ្រានដីព្រៃ, ដីសហគមន៍កសិកម្ម)
២. ផ្ដល់ជូនអណ្ដូងទឹកតាមសំណេីរចំនួន ០៧
៣. ដោះស្រាយ និងស្ដារប្រឡាយព្រែកស្ទឹងសណ្ដែក ក្នុងឃុំត្រងិល
៤. សម្រួលបែបបទនៃការងារអាត្រានុកូលដ្ឋាន
៥. ដោះស្រាយបញ្ហានៃការធ្វេីចរាចរណ៍របស់រថយន្តដឹកដី ដែលប៉ះពាល់ដល់ប្រពលរដ្ឋនៅសងខាងផ្លូវ និងខូចខាតផ្លូវសាធារណៈ
៦. សម្របសម្រួលការប្រេីប្រាស់ប្រឡាយស្រោចស្រពដំណាំ រួមគ្នារវាងឃុំត្រងិល និងឃុំស្វាយរំពារ៕
ដោយ, សិលា