ខេត្តស្វាយរៀង , ក្រៅពីការងារស្នូលរបស់អង្គភាព នៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង បានចុះពិនិត្យការងារ បងប្អូននាយទាហាន នាយទាហានរង និងពលទាហានក្នុងទីបញ្ជាការ បានបន្តចាក់សាបនៅខាងមុខអគារសុខាភិបាល និងអគារស្នាក់នៅដែលទើបសាងសង់ថ្មី។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការ ក៏បានក្រើនរំឮកដល់បងប្អូនយោធិនទាំងអស់ត្រូវចូលរួមថែរក្សានូវសមិទ្ធផលដែលយើងខិតខំកសាងមកតាំងពីក្រោយថ្ងៃរំដោះ៧មករា យើងបានប្រឹងប្រែងកសាងអង្គភាពរបស់យើងជាជំហានៗទម្រាំមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
ជាក់ស្ដែងនៅពេលនេះ បានសាងសង់បន្ថែមអគារសុខាភិបាល អគារស្នាក់នៅ ផ្ទះបាយ ដែលទាំងនេះបង្ហាញឲ្យឃើញថាស្ថិតក្រោមដំបូលសន្តិភាពដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រទេសជាតិមានការអភិវឌ្ឍន៍គ្រប់ទីកន្លែង៕
ដោយ, សិលា