ខុសពីគ្រួសារលោកត្រាំ គ្រួសារលោកបៃឌិនមិនមានកូនចៅ ទៅចូលរួមធ្វើការនៅសេតវិមានឡើយ

ចែករំលែក៖

អាមេរិក , ខុសពីគ្រួសារលោកលោកត្រាំ ដោយកូនស្រី Ivanka Trump កូនប្រសារ បានទៅរស់នៅសេតវិមាន ធ្វើជាទីប្រឹក្សា ជួយដល់ឪពុកក្នុងការដឹកនាំ អាមេរិក។ ដោយឡែកលោកបៃឌិនកូនចៅទាំងអស់ នៅតែបន្តការងារដូចធម្មតា មិនមានអ្នកណាម្នាក់ ចូលរួមក្នុងរដ្ឋាភិបាល ឬធ្វើជាទឹប្រឹក្សាជូនឪពុកឡើយ។

ប្រធានាធិបតីបៃឌិនបានប្រកាសថា គ្មានអ្នកណាម្នាក់ក្នុងចំណោមកូន ពីរនាក់ និងចៅ៧នាក់ ចូលរួមធ្វើការជាមួយលោកឡើយ។
នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី៥ខែកុម្ភៈ លោកបៃឌិនបានបញ្ជាក់ថា«យើង នឹងអនុវត្តដូចដែលខ្ញុំនៅធ្វើការជាមួយ អតីតប្រធានាធិបតីអូបាម៉ា ដោយមិនមានសមាជិកក្នុងគ្រួសារ ខ្ញុំចូលរួមក្នុងរដ្ឋាភិបាលនោះឡើយ ។ គ្មានកូនចៅណាម្នាក់មានការិយាល័យនៅសេតវិមាន ឬ ធ្វើជាទីប្រឹក្សា នោះឡើយ។
ដើម្បីបញ្ជាក់ថា ថាសំដីរបស់លោកគឺជាការពិត ប្រធានាធិបតីបៃឌិនបានលើកឡើងថា ក្នុងអតីតកាល លោកអាចស្នើឲ្យរដ្ឋសភា ចំណាយប្រាក់សម្រាប់ថ្លៃសាំង សម្រាប់ការធ្វើដំណើររបស់លោកបៃឌិន ។ប៉ុន្តែលោកមិនធ្វើដូច្នោះឡើយ ដោយខ្លាចបាត់បង់ទំនុកចិត្តពីមហាជន។
ការលើកឡើងខាងលើរបស់លោកបៃឌិន ក្រោយពេល លេខាព័ត៌មាន របស់សេតវិមាន លោកស្រី Jen Psaki បានលើកឡើងថាបណ្តា ក្រុមហ៊ុនអាមេរិក មិនត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារលោកបៃឌិន ដើម្បីផលប្រយោជន៍បុគ្គលនោះឡើយ។ មិនតែប៉ុណ្ណោះ កូនចៅទាំងអស់ មិនទទួលបានការអនុញ្ញាតឲ្យធ្វើការក្នុងរដ្ឋាភិបាល របស់លោកឡើយ។
សកម្មភាពរបស់ប្រធានាធិបតីបៃឌិនគឺផ្ទុយទាំងស្រុង ជាមួយអតីតប្រធានាធិបតីត្រាំ ដោយប្រើប្រាស់អំណាច ដើម្បី ធ្វើជំនួញផ្ទាល់ខ្លួន ។ មិនតែប៉ុណ្ណោះ កូនស្រីលោកត្រាំ និងកូនប្រសារ ក៏បានចូលរួមកាន់តំណែងជាន់ខ្ពស់នៅរដ្ឋាភិបាលផងដែរ ៕

...

ដោយ, ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print